ដឹង​ពីវិន័យ​ក្រុម​គ្រួសារ​ត្រកូល Kardashian បាន​ដឹង​ថា​តឹង​រឹង​ប៉ុណ្ណា

  • 2018-05-17 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​នៃ​កម្មវិធី​ទូរទស្សន៍ "Keeping Up With the Kardashians” មក សមាជិក​នៃ​ក្រុម​គ្រួសារ​មួយ​នេះ​បាន​ក្លាយ​ទៅ​ជា​ត្រកូល​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​​ជាង​គេ​ក្នុង​សហរដ្ឋ​អាមេរិក។ ដោយ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ និង​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លុប​ពី​ការ​បង្កើត​មុខ​ជំនួញ​នោះ គ្រួសារ​ត្រកូល Kardashain ថែម​ទាំង​បាន​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា "គ្រួសារ​រាជវង្សានុវង្ស​នៃ​សហរដ្ឋ​អាមេរិក"។ មួយ​វិញ​ទៀត លោក Ian Halperin ក៏​បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា "The Kardashian Dynasty: The Controversial Rise of the Royal Family”។

ដូច្នេះ​ហើយ ក្នុង​នាម​ជា​គ្រួសារ​ត្រកូល​រាជវង្ស​នោះ កូន​ៗ​របស់​ត្រកូល​គ្រួសារ​មួយ​នេះ​ក៏​ត្រូវ​តែ​ដើរ​តាម​លំនាំ​ច្បាប់​វិន័យ​របស់​គ្រួសារ​ផង​ដែរ។

១. តារា​ម៉ូដែល

សមាជិក​ក្រុម​គ្រួសារ​ត្រកូល Kardashian គឺ​ត្រូវ​ដើរ​តួ​ដំណាង​ឲ្យ​ផលិតផល​របស់​ពួក​គេ​ផ្ទាល់។ ដូច្នេះ​ហើយ ទោះ​ពួក​គេ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក៏​ដោយ កូន​ៗ​របស់​ត្រកូល​មួយ​នេះ គឺ​ត្រូវ​តែ​ស្លៀក​សម្លៀក​បំពាក់​ដែល​តម្រូវ​ឲ្យ និង​​ឈរ​បង្ហាញ​ដើម្បី​ថត​រូប។

២. ពេលវេលា​ចំណាយ​លើ​គ្រឿង​អេឡិចត្រូនិក

ដូច​គ្រួសារ​ដទៃ​ដែរ Kardashians ក៏​មាន​ការ​បារម្ភ​ចំពោះ​ភ្នែក​កូន​ៗ​របស់​ពួក​គេ​ពេល​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ផង​ដែរ។ ជាក់​ស្ដែង តារា​ទូរទស្សន៍ Kourtney Kardashain ត្រូវ​រង់ចាំ​យ៉ាង​តិច ២​ឆ្នាំ​ដើម្បី​អាច​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​បាន ហើយ​ឥឡូវ​នេះ នាង​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​នាង​លេង​វីដេអូ​ហ្គេម និង​មើល​ទូរទស្សន៍​បាន ប៉ុន្តែ​ក្នុង​រយៈពេល​ដែល​បាន​កំណត់ គឺ​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ចុង​សប្ដាហ៍ និង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ពីរ​សប្ដាហ៍។

៣. បណ្ដាញ​សង្គម

ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ត្រកូល Kardashian។ ដូច្នេះ​ហើយ សមាជិក​នីមួយៗ អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ចំណាយ​ពេល​​កម្សាន្ត​អារម្មណ៍​បាន​​ជាមួយ​នឹង​បណ្ដាញ​សង្គម​តាំង​ពី​នៅ​តូច។

៤. ស្លៀក​សម្លៀក​បំពាក់​ចាស់​ៗ

ជា​ការ​ពិត​ណាស់ គ្រួសារ​ត្រកូល Kardashian មិន​មែន​ចេះ​តែ​ចាយ​វាយ​លុយ​ផ្ដេសផ្ដាស​នោះ​ទេ ពួក​គេ​នៅ​តែ​ឲ្យ​កូន​ៗ​របស់​គេ​ស្លៀក​សម្លៀក​បំពាក់​ចាស់​ៗ​ដែល​ពួក​គេ​រក្សា​ទុក​ដូច​គ្រួសារ​ដទៃ​ដែរ។ Kim ហើយ​និង Kourtney ពួក​គេ​ទាំង​ពីរ​នាក់ អនុញ្ញាត​ឲ្យ​កូនៗ​ស្លៀក​សម្លៀក​បំពាក់​ចាស់​ៗ​របស់​ពួក​គេ។ ធ្វើ​ដូច​នេះ​អាច​ឲ្យ​ទូ​សម្លៀក​បំពាក់​របស់​ពួក​គេ​សម្លៀក​បំពាក់​ច្រើន​ផ្សេង​គ្នា។

៥. វិន័យ​សម្រាប់​ភ្ញៀវ​មក​សួរ​សុខទុក្ខ​កូន​ៗ​របស់​ពួក​គេ

តារា​ទូរទស្សន៍ Kylie Jenner គឺ​ចូលចិត្ត​ភាព​ស្អាតបាត​មាន​អនាម័យ ជា​ពិសេស​គឺ​នាង​ចង់​ឲ្យ​អ្វីៗ ល្អ​សម្រាប់​កូន​ស្រី​នាង។ ដូច្នេះ​ហើយ នរណា​ដែល​ចង់​ជួប​កូន​របស់​នាង​គឺ​ត្រូវ​ទៅ​ផ្ទះ​របស់​នាង ព្រោះ​នាង​មិន​ចង់​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​បរិយាកាស​មិន​ល្អ​នោះ​ទេ។ មួយ​វិញ​ទៀត ភ្ញៀវ​ដែល​មក​សួរ​សុខទុក្ខ​កូន​ស្រី​របស់​នាង ពួក​គេ​ត្រូវ​តែ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​ទៅ​កូន​របស់​នាង​ជា​យថាហេតុ។

៦. ពេលវេលា​ចូល​ដំណេក

ឪពុក​ម្ដាយ​របស់​ពួក​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​កូន​ៗ​របស់​ពួក​គេ​បាន​សម្រាក​គ្រប់គ្រាន់។ Kourtney ជា​ញឹកញាប់​តែង​តែ​យក iPhone, iPad ចេញ​ពី​កូន​​ៗ​របស់​នាង ដោយ​ជំនួស​ដោយ​ការ​អាន​សៀវភៅ​មុន​ពេល​ចូល​គេង​វិញ។ នាង​ថែម​ទាំង​ដាក់​ម៉ាស៊ីន​ដែល​អាច​ជួយ​កូន​របស់​នាង​​ឲ្យ​សម្រាក​និង​គេង​លក់​ស្រួល​ថែម​ទៀត​ផង។

៧. ម៉ាស៊ីន Microwave

តារា​ទូរទស្សន៍ Kourtney គឺ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ ម៉ាស៊ីន Microwave។ ហេតុផល​នោះ​គឺ​ថា នៅ​ពេល​ដែល Kardashian មាន​ផ្ទៃពោះ ជីតា​របស់​ពួក​គេ​បាន​អាន​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ពី​ប្លាស្ទិក​ដែល​ជាប់​ជាមួយ​អាហារ​នៅ​ពេល​ចម្អិន​ជាមួយ​ម៉ាស៊ីន​នេះ។

៨. ការ​តម​អាហារ

ការ​តម​អាហារ​របស់​ត្រកូល​​មួយ​នេះ​គឺ​អាច​ឲ្យ​គ្រប់​គ្នា​ពេប​មាត់។ ក្មេង​ៗ​គឺ​មិន​អនុញ្ញាត​ឲ្យ​ផឹក​ទឹក​ដោះ​គោ បើ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​ប្រតិកម្ម​ជាមួយ​វា​ក៏​ដោយ។ Kourtney និយាយ​ថា ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​កូន​ៗ​របស់​គេ​មាន​អាកប្បកិរិយា​ល្អ។ អាហារ​ដែល​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ញ៉ាំ​បាន​នោះ​គឺ សុទ្ធ​តែ​គ្មាន​សារធាតុ​គីមី និង​គ្មាន​ជាតិ​ស្ក។

៩. មិន​អនុញ្ញាត​ឲ្យ​មើល​កម្មវិធី "Keeping Up With The Kardashians”

ចាប់​តាំង​ពី​កើត​មក Kloe Kardashain បាន​ចាត់​ច្បាប់​វិន័យ​សម្រាប់​កូន​របស់​នាង។ យ៉ាង​ហោច​ណាស់ ពួក​គេ​មាន​អាយុ ១៣ឆ្នាំ​ទើប​អាច​មើល​កម្មវិធី "Keeping Up With The Kardashians”បាន ព្រោះ​នាង​គិត​ថា​កម្មវិធី​នេះ​មិន​ស័ក្ដិសម​ជាមួយ​ក្មេង​ៗ។

១០. របស់​របរ​ដែល​ហាម​ឃាត់

ក្រៅ​ពី​ហាម​មិន​ឲ្យ​ប្រើប្រាស់​ម្សៅ​សូដា តារា​ទូរទស្សន៍​ Kourtney គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ខ្នើយ​សំឡី​ទេ។ ព្រោះ​នាង​ជឿជាក់​ថា​មាន​តែ​ខ្នើយ​ធ្វើ​ពី​សូត្រ​ទេ​ដែល​អាច​ការពារ​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​បាន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា