ភាពយន្តទាំង១១អ្នកគួរតែមើល ពេលគិតថាជីវិតខ្លួនឯងកំពុងតែគ្មានន័យ
- 2018-05-17 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តទាំង១១អ្នកគួរតែមើល ពេលគិតថាជីវិតខ្លួនឯងកំពុងតែគ្មានន័យ
ចន្លោះមិនឃើញ
យើងទាំងអស់គ្នាតែងតែឆ្លងកាត់នូវបទពិសោធន៍លំបាកៗផ្សេងៗគ្នា ក្នុងនោះមិនថាជាជំងឺធ្ងន់ ការបាត់បង់ទ្រព្យសម្បត្តិ បញ្ហាបេះដូង ជាដើម។ វាពិតជាលំបាកណាស់ដើម្បីត្រៀមខ្លួនទប់ទល់នឹងហេតុការណ៍ទាំងនោះ ប៉ុន្តែវាពិតជាសំខាន់ដើម្បីដឹងថាជីវិតអ្នកនៅតែអាចបន្តទៅមុខ។
ទាំងនេះជាភាពយន្តខ្លះៗ ដែលអាចជួយឲ្យអ្នកគិតថាជីវិតរបស់អ្នកពិតជាមានតម្លៃដើម្បីរស់បន្តទៀត។
១. “If I Stay”
ភាពយន្តរៀបរាប់ពីតួអង្គ Mia ជាក្មេងស្រីវ័យជំទង់ម្នាក់ដែលមានទេពកោសល្យក្នុងការលេងឧបករណ៍ភ្លេង Cello និងចូលចិត្តបទចម្រៀងបុរាណ ដោយមានស្នេហាជាមួយតួប្រុស Adam ជាអ្នកចម្រៀង Rock។ ជីវិតរបស់នាងបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពី គ្រោះថ្នាក់រថយន្តបុកធ្វើឲ្យនាងដេកមិនដឹងខ្លួននៅមន្ទីរពេទ្យ។ ដូច្នេះនាងត្រូវតែធ្វើការសម្រេចចិត្តថាគូរតែភ្ញាក់ឡើងវិញហើយរស់នៅក្នុងជីវិតថ្មីមួយ ឬក៏ត្រូវធ្វើតាមបង្គាប់របស់គ្រួសារនាង។
២. “Unconditional”
រៀបរាប់ពីតួអង្គឈ្មោះ Samantha Crawford ដែលរស់នៅដោយសប្បាយរីករាយជាមួយស្វាមី។ ប៉ុន្តែជីវិតរបស់នាងត្រូវ ប្រឈមមុននឹងបញ្ហាខ្លាំងដោយសារតែស្វាមីនាងត្រូវស្លាប់ក្នុងហេតុការណ៍អាក្រក់មួយ។ នាងបាត់បង់ក្ដីសង្ឃឹមក្នុងជីវិត ហើយមិនចង់បន្តរស់នៅទៅមុខទៀត ប៉ុន្តែនាងក៏បានជួបជាមួយមិត្តចាស់ម្នាក់ឈ្មោះ Joe ដែលបានក្លាយជាផ្ដល់ក្ដីសង្ឃឹមឲ្យនាង និងជាពន្លឺទៅថ្ងៃអនាគត។
៣. “My Sister's Keeper”
មេធាវីម្នាក់បានទទួលពាក្យបណ្ដឹងដោយមិននឹកស្មានមួយ ដោយក្មេងស្រីវ័យ១១ឆ្នាំម្នាក់បានប្ដឹងឪពុកម្ដាយខ្លួន ក្រោយបានដឹងថានាងមានជីវិតរស់នៅគឺដោយសារតែត្រូវការផ្នែកខ្លះនៃរាងកាយនាង ដើម្បីជួយបងស្រីនាង Kate ដែលមានជំងឺមហារីកឲ្យមានជីវិតរស់នៅ។
៤. “The Fault in Out Stars”
តួអង្គ Hazel ជាស្រីជំទង់ម្នាក់មានជំងឺមហារីក ទោះបីជាជំងឺនាងមិនសូវជាធ្ងន់ធ្ងរក៏ដោយ ក៏នាងមិនមានអារម្មណ៍សប្បាយចិត្តដែរ។ នាងបានទៅទស្សនាក្រុមមនុស្សមានជំងឺមហារីកមួយក្រុម ជាកន្លែងដែលនាងបានជួបតួប្រុស Augustus ហើយក៏ចាប់ចិត្តស្រលាញ់លោក។ Hazel និង Augustus បានធ្វើដំណើរកម្សាន្តចុងក្រោយក្នុងជីវិតរបស់គេនៅទីក្រុង Amsterdam។
៥. “Soul Kitchen”
លោក Zinos Kazantsakis គឺជាអ្នកកាន់កាប់ភោជនីយដ្ឋានមិនសូវល្បីឈ្មោះមួយនៅ Hamburg ជាទីក្រុងមួយនៅប្រទេសអាល្លឺម៉ង់។ រឿងរ៉ាវទាំងអស់បានចាប់ផ្ដើមមានភាពមិនប្រក្រតីពេលលោកបានជួលចុងភៅល្បីឈ្មោះម្នាក់។ ជោគជ័យទាំងនោះបានធ្វើឲ្យជីវិតរបស់លោកជួបជាមួយនឹងបញ្ហាជាច្រើននឹកស្មានមិនដល់។
៦. “Now Is Good”
នារីជំទង់ម្នាក់ឈ្មោះ Tessa វ័យ១៧ឆ្នាំ កំពុងតែរងគ្រោះដោយសារជំងឺ Leukemia ប៉ុន្តែនាងក៏ចង់ធ្វើរឿងរ៉ាវផ្សេងៗដូចជាក្មេងស្រីជំទង់ធម្មតាដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺនាងចង់ រួមភេទជាមួយបុរសម្នាក់ដើម្បីឲ្យបាត់បង់ព្រហ្មចារីមុនស្លាប់។
៧. “Still Alice”
Alice Howland គឺជាសាស្ត្រាចារ្យដ៏ឆ្នើមម្នាក់ នាងរស់នៅក្នុងគ្រួសារដ៏មានសុភមង្គលមួយជាមួយកូនទាំងបី ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរនៅពេលនាងចាប់ផ្ដើមភ្លេចពាក្យពេចន៍ពេលនិយាយម្ដងៗ។
៨. “My Life Without Me”
Ann វ័យ ២៣ឆ្នាំមានកូនស្រីពីររូប និងស្វាមីម្នាក់ដែលគ្មានមុខរបរនិងស្អប់មនុស្សគ្រប់គ្នា និងឪពុកម្នាក់ដែលទើបតែចេញពីគុក។ នាងធ្វើការនៅក្នុងសកលវិទ្យាល័យមួយ ហើយអ្វីៗក្នុងជីវិតនាងត្រូវផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលនាងដឹងថាខ្លួនមានជំងឺមហារីក ហើយអាចរស់នៅក្នុងរយៈពេលតែ៣ខែទៀតតែប៉ុណ្ណោះ ដូច្នេះហើយទើបនាងសម្រេចចិត្តផ្លាស់ប្ដូរជីវិតខ្លួនឯងទាំងស្រុង។
៩. “The Book Thief”
នៅក្នុងប្រទេសអាល្លឺម៉ង់ អំឡុងពេលសង្គ្រាមលោកលើកទី២ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឈ្មោះ Liesel បានផ្លាស់ប្ដូរទីលំនៅទៅទីក្រុង Munich ជាមួយនឹងឪពុកម្ដាយចិញ្ចឹមរបស់នាងនិងព្យាយាមរៀនអានអក្សរ។ សៀវភៅក្លាយជាអត្ថន័យក្នុងជីវិតនាង ហើយនាងក៏ចាប់ផ្ដើមលួចសៀវភៅតែម្ដង។ អ្វីដែលនាងរៀនពីសៀវភៅបានធ្វើឲ្យនាងយល់ពីហេតុការណ៍ផ្សេងៗដែលកើតឡើងជុំវិញខ្លួន។
១០. “Restless”
Enoch ជាក្មេងប្រុសជំទង់មួយរួបដែលរស់រានមានជីវិត ខណៈពេលឪពុកម្ដាយខ្លួនស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយក៏បានជួបជាមួយតួអង្គស្រី Annabel នៅពិធីបុណ្យសព។ ភ្លាមៗនោះអ្នកទាំងពីរក៏ចាប់ផ្ដើមស្រលាញ់គ្នា ប៉ុន្តែ Annabel ស្រាប់តែដឹងខ្លួនថានាងមានជំងឺធ្ងន់ ដូច្នេះ Enoch បានជួយគូស្នេហ៍ខ្លួនដើម្បីប្រឈមមុខនឹងសេចក្ដីស្លាប់។
១១. “Lion”
Saroo បានកើតនៅក្នុងគ្រួសារដ៏ក្រមួយនៅប្រទេសឥណ្ឌា ហើយក៏បានវង្វេងមិនដឹងថាខ្លួនគួរធ្វើអ្វីពេលមានអាយុ ៥ឆ្នាំ។ លោកបានដើររសាត់ជុំវិញតំបន់ Calcutta ហើយបានឆ្លងកាត់ឧបសគ្គជាច្រើន មុនពេលលោកបានត្រូវប្ដីប្រពន្ធមួយគូយកលោកទៅចិញ្ចឹម។ ២៥ឆ្នាំក្រោយមក លោកបានចាប់ផ្ដើមបេសកកម្មដើម្បីស្វែងរកសមាជិកគ្រួសារខ្លួន ហើយរឿងរ៉ាវទាំងអស់នៃរឿងនេះគឺដកស្រង់ពីព្រឹត្តិការណ៍ពិតប្រាកដ៕