Facebook ចេញ​មុខងារ​ថ្មី ៣ ប្រើ​បែក​ខ្ទិះ!

  • 2018-05-17 03:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​​នេះ​ Facebook បាន​បញ្ចេញ​ឲ្យ​ប្រើ​មុខងារ​ថ្មីៗ​ចំនួន​ ៣ រួម​មាន​ ការ​បង្ហោះ​​ Status ជា​សំឡេង (Voice Post), Stories Archive និង Cloud សម្រាប់​រក្សា​ទុក​រូបភាព​ដែល​ថត​ដោយ​កម្មវិធី​ Facebook។ មុខងារ​ថ្មី​ទាំង​នេះ បញ្ចេញ​ឲ្យ​ប្រើ​មុន​គេ​នៅ​ប្រទេស​ឥណ្ឌា រួច​ទើប​ពង្រីក​ដល់​ជុំវិញ​ពិភពលោក។

១. Voice Post

មុខងារ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ Status ជា​ប្រភេទ​សំឡេង ជំនួស​ឲ្យ​ការ​បង្ហោះ​ Status តាម​រយៈ​ការ​សរសេរ​ជា​អក្សរ។ ការ​ថត​សារ​ជា​សំឡេង​នេះ​មាន​បង្កប់​ចូល​ទៅ​ក្នុង​ Facebook Camera ផ្ទាល់។

២. Stories Archive

គ្រប់​គ្នា​ដឹង​ហើយ​ថា​ Stories ដែល​បង្ហោះ​លើ​ Facebook នឹង​រលុប​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ពេល​ ២៤ ម៉ោង។ ប៉ុន្តែ​ជា​មួយ​មុខងារ​ Stories Archive អ្នក​អាច​​រើស​​ Stories ដែល​អ្នក​ពេញ​ចិត្ត​ដើម្បី​រក្សា​ទុក​វា​ជា​រៀង​រហូត ហើយ​ Stories Archive នេះ មាន​តែ​ម្ចាស់​គណនី​ទើប​មើល​ឃើញ។

៣. Cloud សម្រាប់​រូប​ថត ឬ វីដេអូ

អ្នក​ប្រើ​ប្រាស់​នឹង​មាន​ជម្រើស​ថ្មី​ ដោយ​អាច​រក្សា​ទុក​រូបភាព និង វីដេអូ ដែល​ថត​ដោយ​កម្មវិធី​ Facebook ជា​មួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​របស់​ទូរសព្ទ ឬ អាច​ផ្ទុក​វា​ក្នុង​​ Cloud របស់​ Facebook បាន។ រាល់​វីដេអូ ឬ រូបភាព​ដែល​ទុក​ក្នុង​ Cloud អាច​រក​មក​ចែក​រំលែក​លើ​គណនី​ Faebook បាន​ជា​ធម្មតា។

មុខងារ​ថ្មី​នេះ​ជួយ​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​តូច។

ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​រួច​មក​ហើយ​ថា​ មុខងារ​ថ្មី​ទាំង​នេះ​មាន​ប្រើ​ចាប់​ពី​ថ្ងៃ​នេះ​​តែ​នៅ​ប្រទេស​ឥណ្ឌា ដោយ​នៅ​ប្រទេស​ដទៃ​អាច​នឹង​បាន​ប្រើ​ឆាប់ៗ៕

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ សុខហេង