iPhone X សាក​ថ្ម​ដោយពន្លឺ​ព្រះអាទិត្យ ថ្លៃ​លើស​ធម្មតា​ ៤ ដង​

  • 2018-05-17 04:30:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Caviar របស់​រុស្សី​បាន​បង្ហាញ​ចេញ​ iPhone X ផលិត​មាន​កំណត់​ (Telsa Limited Edtion) ដែល​អាច​សាក​បញ្ចូល​ថាមពល​ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ និង​មាន​តម្លៃ​ថ្លៃ​ផុត​លេខ។

iPhone X ផលិត​មាន​កំណត់​នេះ​ មាន​បន្ទះ​សូឡារ​នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​ត​ភ្ជាប់​ជា​មួយ​នឹង​​ថ្ម​របស់​ iPhone ដើម្បី​អាច​បញ្ចូល​ថាមពល​ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ តាម​រយៈ​ការ​ចុច​ប៊ូតុង​មួយ។ ជា​មួយ​នឹង​ការ​បន្ថែម​បន្ទះ​សូឡារ​នេះ ធ្វើ​ឲ្យ​ iPhone X មាន​កម្រាស់​ដល់​ទៅ​ ១៦,២ ម.ម ក្រាស់​ជាង​ធម្មតា​ដែល​មាន​កម្រាស់​ ៧,៧ ម.ម។

ដើម​ឡើយ​ Caviar ចង់​លក់​ iPhone X នេះ​ត្រឹម​ ៩៩ គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​ ទើប​បង្កើន​ដល់​ ៩៩៩ គ្រឿង។ iPhone X Tesla ទំហំ​ ៦៤ GB មាន​តម្លៃ​ប្រមាណ​ ៤ ៥៥៥ ដុល្លារ និង ទំហំ​ ២៥៦ GB មាន​តម្លៃ​​ប្រមាណ​ ៤ ៨០៥ ដុល្លារ។

ក្រៅ​ពី​មាន​ថែម​បន្ទះ​សូឡារ​ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​គឺ​ដូច​គ្នា​នឹង​ iPhone X ដែល​ចេញ​លក់​ដោយ​ Apple ដែរ៕​​​​​​​


ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង