Hun Sen Cup ១៦​ក្រុម​ចុង​ក្រោយ ​ចាប់​ពូល​ហើយ វិសាខា ប៉ះ​ស្វាយ​រៀង

  • 2018-05-17 04:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ជាតិ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ ​ដោយ​គូ​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ វិសាខា ​ប៉ះ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

សម្រាប់​គូ​ដទៃ​ទៀត រួម​មាន កោះ​កុង ប៉ះ​ជាមួយ​យុវជន​បាទី ​ក្រុម​វេស្ទើន​ប៉ះ​ជាមួយ​បឹង​កេត ​សូលទីឡូ​អង្គរ ប៉ះ Angkor Tiger ​អគ្គិសនី​កម្ពុជា ​ប៉ះ​ភ្នំពេញ​ក្រោន ​ណាហ្គាវើល​ប៉ះ​ក្រុម​កំពត ​ក្រសួង​ការពារជាតិ​ប៉ះ អាស៊ីអឺរ៉ុប ​និង​ប៉ូលិស​ប៉ះ​គីរិវង់​សុខសែន​ជ័យ។

នៅ​វគ្គ​១៦​ក្រុម​នេះ​ដែរ ​នឹង​ត្រូវ​លេង​លក្ខណៈ​ក្នុង​ដី ក្រៅ​ដី ​។ ដោយ​ជើង​ទី​១​ធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែ​កក្កដា​ខាងមុខ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅសប្ដាហ៍បន្ទាប់។ ​មុន​ការ​ឈាន​ដល់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ថ្នាក់​ជាតិ​នេះ ​ពាន​រង្វាន់ Hun Sen Cup ​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​សិន រវាង​ក្រុម​យុវជន U18បាទី ត្រូវជួបក្រុមគិរីវង់ នាថ្ងៃទី២៣ ខែឧសភាខាង​មុខនេះ នៅ​ពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ មុន្នីរម្យ