ខ្លឹម​ ស្រី​គា ​ធ្វើ​ខួប​កំណើត​លើកដំបូង ​ខាត​អស់​១ខ្ទាស់

  • 2018-05-17 07:02:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

Miss Grand Cambodia កញ្ញា ខ្លឹម ​ស្រី​គា​ ខាត​ប្រាក់​អស់​១ពាន់​ដុល្លារ ពេល​ធ្វើ​ពិធី​ខួប​កំ​ណើត​លើក​ទី​១របស់​ខ្លួន​ជួប​ជុំ​អ្នក​សិល្បករ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ថ្មី​ៗ​នេះ។

​​ស្រី​ស្អាត​កម្ពស់​ ១.៧៣ ម៉ែត្រ​ប្រាប់​ថា ដោយ​សារ​ការ​រៀប​ចំ​តក់​ក្រហល់​ពេក​ ព្រោះ​មិន​បាន​ព្រាង​ទុក​មុន​ច្រើន​ថ្ងៃ ទើប​ធ្វើ​ឲ្យ​ខាត​ប្រាក់​ច្រើន​បែប​នេះ។ ទោះ​យ៉ាងណា​ស្រី​គា​ថា​គ្មាន​បញ្ហា​នោះ​ទេ ចំពោះ​ចំនួន​ប្រាក់​ប៉ុណ្ណឹង។ ចំណែកការ​ចំណាយ​លើកម្មវិធីអស់​ប្រាក់​សរុប​ប៉ុន្មាន​ បវរកញ្ញាកើត​នៅ​រាជធានី​ភ្នំពេញ​សុំ​មិន​ប្រាប់​ឡើយ។

ស្រី​គា​ និយាយ​ថា​៖ “​កម្មវិធី​​ហ្នឹង​រៀប​ចំ​ភ្លាម​ៗ​ពេក​ រៀប​មុន​តែ​២​ថ្ងៃ​ទេ ហើយ​សុំ​ទោស​បង​ៗ​ផង​ដែល​រាប់​អាន​ស្រលាញ់​ខំ​ចូល​រួម​ទាំង​រវល់។ ដោយសារ​ខ្ញុំ​មមាញឹក​ពេក​ ដល់​ចឹង​អត់​សូវ​មាន​ពេល​រៀប​ចំ​ ធ្វើ​ឲ្យ​កម្មវិធី​ខ្វះ​ចន្លោះ​ហើយ​តក់​ក្រហល់​ទៀត ទើប​​ខាត​តិចតួច​ចឹង​ទៅ"។

​ក្នុង​ពិធី​ខួប​កំណើត​គម្រប់​អាយុ​១៩ឆ្នាំ​ ខ្លឹម​ ស្រី​គា​​ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ទទួល​ពរជ័យ​ និង​ពេល​យប់​ធ្វើ​ពិធី​ជប់​លៀង​ដោយ​រៀប​ចំ​ចំនួន​១០​តុ​ប៉ុណ្ណោះ៕

​​​


អត្ថបទ៖ លឹម សុនា