វេង​ សុភ័ក្រ៖​ បាន​ប្រកួត​ជា​មួយ​ថៃ​ច្រើន​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​រឹងមាំ​

  • 2018-05-17 07:35:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ឆត្រយោង៩១១​ វេង​ សុភ័ក្រ​ ថា​ ការ​ដែល​បាន​ប្រកួត​ជា​មួយ​បរទេស​ ឬ​ថៃ​ច្រើន​ដង​ វា​ពិត​ជា​មាន​ប្រយោជន​ច្រើន​ណាស់​ មិន​ថា​សមត្ថភាព​ ក៏​ដូច​ជា​តម្លៃ​ខ្លួន​ក៏​បាន​ច្រើន​តាម​និង​ដែរ។​

កីឡាករ​ វេង​​ សុភ័ក្រ

វេង​ សុភ័ក្រ​ ប្រាប់​ឲ្យ​ដឹង​ថា​ បើ​គិត​ទៅ​ការ​ជួប​ប្រកួត​ជា​មួយ​បរទេស​ ៣១ដង​ មក​ហើយ​ ក្នុង​នោះ​ចាញ់​៧ដង។​ តាម​រយៈ​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ថៃ​នេះ​ដែរ​ មាន​ផល​ចំណេញ​ច្រើន​ គឺ​ជំហរ​រឹងមាំ​ នៅ​ពេល​បាន​ចាប់​ជា​មួយ​កីឡាក​រឹងៗ​ វា​ធ្វើ​ឲ្យ​ខ្លួន​ក៏​រឹង​ដូច​គេ​ផង​ដែរ។​ ម្យ៉ាង​ទៀត​អាច​យក​នៅ​ចំណុច​ល្អ​របស់​ដៃគូ​ មក​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បន្ថែម។​

កីឡាករ​ វេង​​ សុភ័ក្រ(ក្រហម) ថៃ(ខៀវ)

សិស្ស​គុន​របស់​លោក​គ្រូ​ ហង់​ សឿន​ ខាង​លើ​បន្តថា​ រូប​គេ​យល់​ថា​ពី​មួយ​ប្រកួត​ ទៅ​មួយ​ប្រកួត​សមត្ថភាព​រីកចម្រើន​ខ្លាំង​ បន្ទាប់​ពី​ក្លាយ​ជា​គូឯក​ឬ​ប៉ះ​បរទេស​ច្រើន​ដូចនេះ​ ហើយ​ក៏​រឹតតែ​សប្បាយ​ចិត្ត​នៅ​ពេល​មាន​សន្ទុះ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ច្រើន។​ ក្រៅ​តែ​ពី​ផល​ប្រយោជន៍​ខាង​លើ​នេះ​ ពេល​បាន​ប្រកួត​គូ​អន្តរជាតិ​តម្លៃ​ខ្លួន​ គឺ​បាន​ច្រើន​ជាង​ប៉ះ​ខ្មែរ​គ្នា​ឯង​ ដូច្នេះ​ជីវភាព​ក្រុមគ្រួសារ​ក៏​ធូស្រាល​ថែម​ទៀត​ដែរ។​

កីឡាករ វេង សុភ័ក្រ ពេលឈ្នះ​ថៃ

កីឡាករ​ វេង​ សុភ័ក្រ​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​ឆត្រយោង​៩១១​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ រូប​គេ​ឃើញ​បង្ហាញខ្លួនជា​គូ​ឯក​មិត្តភាព​អន្តរជាតិ​ជា​និច្ច។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ជើង​ខ្លាំង​ថៃ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ កម្មវិធី​ស្រាបៀ​ Ganzberg​ សង្វៀន​អាស៊ីអាគ្នេយ៍​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​ឧសភា​ ២០១៨៕​


អត្ថបទ៖ នួន ស៊ីណា​