FIFA គ្រោង​​បង្កើត​ពាន​ថ្មី​សម្រាប់​ក្លឹប​អាជីព​លេង​៤​ឆ្នាំ​ម្ដង​

  • 2018-05-17 08:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ហៅ​កាត់​ថា​ FIFA គ្រោង​បង្កើត​ពាន​ថ្មី​មួយ​មាន​ឈ្មោះ​ថា​ Club World Cup ដែល​នឹង​ធ្វើ​​ឡើង​រៀងរាល់​៤​ឆ្នាំ​ម្ដង។​

បើ​តាម​ប្រភព​​ឲ្យ​ដឹង​ថា​ពាន​ថ្មី​​គ្រោង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០២១ ក្នុង​នោះ​ក្រុម​ធំៗ​សរុប​២៤​នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​មាន​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ក្រុម​ដែល​ធ្លាប់​ឈ្នះ​​ Champions League ចំនួន​១២​ដូចជា​ Liverpool, Man United, Real Madrid, Barcelona, AC Milan, Bayern, Ajax, Inter Milan,​ Juventus នឹង​ត្រូវ​​ផ្ដល់​សិទ្ធ​ប្រកួត​ប្រជែង​។

អវត្តមាន​របស់​ពាន​ថ្មី​នេះ​ដែរ​ក៏​​តម្រូវ​ឲ្យ​ FIFA លុប​ចោល​កម្មវិធី​ Club World Cup បច្ចុប្បន្ន​ដែល​ធ្វើ​រៀងរាល់​ឆ្នាំ​ នៅ​អំឡុង​ខែ​ធ្នូ​ ក៏​ដូចជា​ការ​លុប​ចោល​ពាន​ Confederations Cup៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ វីរ័ត្ន