បង្ហាញវីដេអូប្រហោងពោះ​ក្រុម​អ្នករុករក​ក្នុងព្រៃ ឡើងភ្នំឱរ៉ាល់ដំបូងគេ​នៅកម្ពុជា

  • 2018-05-17 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សេក ច័ន្ទដារ៉ា ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​ផ្សងព្រេង​ទៅ​តំបន់​ព្រៃ​ភ្នំ ជ្រោះ​ជ្រង​ជ្រលង​ដង​អូរ នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​កម្ពុជា។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ ​ក្រុម​អ្នក​លេង​ឡាន​ Off Road​ របស់​លោក បាន​រួម​គ្នា​បំបែក​​ឯកត្តកម្ម​ ដោយ​បើក​​ឡាន​ឡើង​ភ្នំ​ឱរ៉ាល់​កម្ពស់ ១៨១៣ ម៉ែត្រ ដែល​ជា​ភ្នំ​​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទី​បំផុត​ក្រុម​អ្នក​បើក​ឡាន​ខាង​លើ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដ៏​ខ្ពស់​នេះ ដោយ​ប្រើ​រយៈ​ពេល ៣៥​ថ្ងៃ​ និង​ឆ្លង​កាត់​ឧបសគ្គ​លំបាកៗ​ជា​ច្រើន​។

លោក សេក ច័ន្ទដារ៉ា ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​ផ្សងព្រេង​ទៅ​តំបន់​ព្រៃ​ភ្នំ

​រៀបរាប់​ពី​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​នេះ លោក សេក ច័ន្ទ​ដារ៉ា បាន​ប្រាប់​ថា ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដែល​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន។ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​គ្រុន​ចាញ់​នៅ​លើ​ភ្នំ ត្រូវ​ទ្រាំទ្រ​នូវ​អាកាស​ធាតុ​ដ៏​ត្រជាក់​បំផុត​រហូត​ដល់​១២​អស្សា​សេ។ ពេល​ខ្លះ​ក៏​ក្រឡាប់​រថយន្ត​ពីរ​បី​ត្រឡប់ អស់​ប្រេង ត្រូវ​ពឹង​អ្នក​ស្រុក​ជួយ​ចុះ​ទិញ​ដល់​ដី ខ្វះ​ខាត​ស្បៀង​ត្រូវ​ហូប​ផ្អក ទឹក​ត្រី ជា​រៀង​រាល់​ថ្ងៃ និង​ឧបសគ្គ​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន​ទៀត។

សូម​ប្រិយមិត្ត​មក​ទស្សនា និង​ស្ដាប់​ការ​រៀបរាប់​ទាំង​ស្រុង​របស់​លោក សេក ច័ន្ទដារ៉ា ដូច​ខាង​ក្រោម​នេះ៖

​​

អត្ថបទ៖ វឌ្ឍនៈ