ខែ​នេះ FIFA Ranking កម្ពុជា​​បន្ត​ឈរ​លើ ម៉ាឡេស៊ី និង​ សិង្ហបុរី

  • 2018-05-17 08:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារាង​បាល់​ទាត់​ចំណាត់​​ថ្នាក់​ពិភព​លោក ( FIFA Ranking ) ​ប្រចាំ​ខែ​ឧសភា បាន​ចេញ​មុន​នេះ ​ដោយ​ក្រុម​កម្ពុជា​ធ្លាក់​ចុះ​​ចំនួន ២ ​លេខ​ ​គឺ​ធ្លាក់​ពី​លេខ ១៦៨ មក ១៧០ ប៉ុន្តែ​បន្ត​ឈរ​លើ​​ប្រទេស​ខ្លាំង​ៗ​ដូច​ជា​ម៉ាឡេស៊ី និង​សិង្ហបុរី ​ជា​មួយ​គ្នា​​ស្ថិត​នៅ​ក្រោម​ប្រទេស​ឥណ្ឌូណេស៊ី។

​ក្រុម​ដែល​ស្ថិត​​ក្នុង​​ការ​ចាប់​អារម្មណ៍​គឺ​ប្រទេស​គុយវែត​ ដែល​ហក់​ឡើង​រហូត ១៦ លេខ ពោល​គឺ​ឡើង​មក​លើ​កម្ពុជា​វិញ ដោយ​កាល​ពី​ខែ​មុន​ស្ថិត​នៅ​លេខ ១៧៦ ហក់​ឡើង​មក​កាន់​លេខ ១៦០ វិញ។ ចំណែក ម៉ាឡេស៊ី​ ធ្លាក់ ១​ លេខ ស្រប​ពេល​ដែល​ឡាវ និង​សិង្ហបុរី ស្ថិត​នៅ​លេខ​ដដែល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​