ខ្ជិលខ្វល់រកទិញ​ឈុតស្លៀកដូចតារា នារីគំនិតបាននេះយក​ចំណីញ៉ាំ និង​របស់ប្រើមកច្នៃតាមសមអស់ថ្លែង

  • 2018-05-17 08:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ជនជាតិ​ថៃ​ម្នាក់​ដែល​ល្បី​ខាង​តុបតែង​ខ្លួន​ ឲ្យ​ដូច​តារា​ល្បី​ជា​ច្រើន​ ដោយ​ប្រើ​អាហារ​មក​ច្នៃ​តាម​រយបៀប​ផ្សេង​ៗ​គ្នា។

Benjaphorn Chetsadakan គឺ​ជា​អ្នក​ពូកែ​រក​នឹក​គំនិត​ច្នៃ​ប្រឌិត​ជនជាតិ​ថៃ​ ដែល​តែង​ចាប់​យក​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ច្រើន មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ថៃ​ទេ ពោល​សូម្បី​ចិន​ក៏​គេ​ស្គាល់​នាង​ច្រើន​ដែរ។ កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​នេះ​ គឺ​ដោយសារ​នាង​តែង​យក​បន្លែ​ ផ្លែឈើ​ និង​ប្រភេទ​អាហារ​ផ្សេង​ទៀត​មក​ច្នៃ​ធ្វើ​ជា​ឈុត​ប្លែកៗ​តាម​តារា​ល្បី​ជា​ច្រើន​ ពិសេស​ថៃ​ និង​ចិន។

Benjaphorn តែង​លេច​មុខ​មិន​ដែល​ដាច់​ តាម​រយៈ​គណនី​ Instagram របស់​នាង ដោយ​មក​ជូន​នូវ​ស្នាដៃ​ថ្មី​ដែល​ទើប​សម្រេច​បាន។ ជាក់ស្ដែង​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​ក៏​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​ប្លែក​អារម្មណ៍​មួយ​កម្រិត​ ពេល​នាង​យក​បន្លែ សម្ភារៈ​ផ្ទះ​បាយ និង​របស់របរ​ផ្សេង​ទៀត​មក​តុបតែង​ឲ្យ​ដូច​កំពូល​តារា​ល្បីៗ​ដូចជា Fan Bingbing, Rihanna, Chompoo Araya, Bella Ranee ជាដើម៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី