២ថ្ងៃទៀត Yinglee Srijomphun មកខ្មែរហើយ តិចអត់ដឹងទីតាំងសំខាន់ៗត្រូវជួប

  • 2018-05-17 09:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់តែ ២ថ្ងៃទៀតទេតារាចម្រៀងថៃកញ្ញា Yinglee Srijomphun នឹងមកជួបអ្នកគាំទ្រនៅខ្មែរ ថែមទាំងមានបទចម្រៀងជាច្រើនត្រៀមបំពេអារម្មណ៍ Fan ទៀតផង។

ដើម្បីងាយស្រួលដល់អ្នកគាំទ្រ ថ្ងៃនេះ Sabay នឹងបង្ហាញទីតាំង និងម៉ោងដើម្បីបានជួបផ្ទាល់ជាមួយម្ចាស់បទ "My Heart for My Number”។

ថ្ងៃសោរ៍ ទី១៩ ឧសភា ចាប់ពីម៉ោង ៥ ដល់ម៉ោង៦ ល្ងាច អ្នកនឹងបានជួបផ្ទាល់ជាមួយនឹងកញ្ញា Yinglee Srijomphun នៅផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី។ រួចបន្តសប្បាយតារាស្រីនេះទៀត នៅកោះពេជ្រក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំអស្ចារ្យគឺ Sususi Celebration Concert ចាប់ពីម៉ោង៦ល្ងាចតទៅ។

ជាពិសេសក៏មានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត រួមជាមួយក្រុមតារាចម្រៀង Original Song 7 Days Crazy ។

ដោយឡែកមុនបានជួបជាមួយតារាថៃខាងលើ នៅថ្ងៃ ១៨ ឧសភា នៅផ្សារទំនើបអ៊ីអនដដែលអ្នកនឹងបានជួបជាមួយតារាចម្រៀង ZONO ចាប់ពីម៉ោង ៦ ដល់ម៉ោង ៧ល្ងាចនៅ Daylight Plazza ជាន់ផ្ទាល់ដី ព្រមជាមួយនឹងកម្មវិធីពិសេសៗជាច្រើនទៀត។

ញ៉ាំ SUSUSI Aloe Vera រាល់ថ្ងៃ មានអត្ថប្រយោជន៍ ជួយដល់សុខភាពដូចជា៖ ធ្វើឲ្យស្រលះបំពង់ក ជួយសម្រួលប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់ ជំនួយខួរក្បាល និងបង្កើនការចងចាំជាមួយនឹងភាពស្រស់ស្រាយ។

SUSUSI Aloe Vera ទឹកប្រទាលធម្មជាតិសុខភាពពីប្រទេសថៃ១០០ភាគរយនាំចូលផ្ដាច់មុខដោយក្រុមហ៊ុនJCRI ដែលជាទឹកប្រទាលឈានមុខគេនៅក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ ថា ម៉ាលីដា