និស្សិតកម្ពុជាដំបូងបង្អស់ បានសញ្ញាបត្រពីសហរដ្ឋអាមេរិក មិនបាច់ទៅរៀនប្រទេសគេ

  • 2018-05-17 09:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​របស់​និស្សិត​​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (AUPP) ដែល​ទទួល​បាន​សញ្ញាបត្រ​ស្ដង់ដារអប់រំពីសហរដ្ឋអាមេរិក​ ដោយ​មិន​ចាំ​បាច់​​ទៅ​សិក្សា​នៅ​ប្រទេស​គេ​ឡើយ​។

សញ្ញាបត្រ​ដែល​និសិ្សត​ទទួល​បាននេះ ជា​ការ​បង្រៀន​រួមគ្នា​ ​រវាង​សាកលវិទ្យាល័យ​ AUPP និង​សាកល​វិទ្យាល័យ​របស់​សហរដ្ឋ​អាមេរិក​នោះ​ គឺអារីហ្សូណា (UA) និង​សាកលវិទ្យាល័យ​រដ្ឋហ្វតហេស៍​ (Fort Hays State University-FHSU) ​បាន​សហការលើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Program)។

ពិធី​ចែក​សញ្ញាបត្រ​​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៨ ឧសភា​ ស្អែកនេះ​ ក្រោមការអញ្ចើញ​របស់​ឯកឧត្តម ​ហង់ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួងអប់រំ ​យុវជន និង​កីឡា នៅ​ក្នុង​សាកលវិទ្យាល័យ​ខាងលើ​។ Sabay នឹងតាមព័ត៌មានលម្អិត ចែកជូនប្រិយមិត្តអ្នកអានបន្តនៅថ្ងៃស្អែក៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ