តួ​ "Black Panther” ធុញ​នឹង​ធ្វើ​ដៃ​ខ្វែង "Wakanda Forever” ព្រោះ​តែ​ធ្វើ​ញឹក​ញាប់​ពេក

  • 2018-05-17 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ដើម្បី​ធ្វើ​ជា​តារា​ល្បី​មួយ​រូប​។ តារា​សម្ដែង Chadwick Boseman ដែល​សម្ដែង​ជា​តួ​ Black Panther បាន​ត្រូវ​អ្នក​គាំទ្រ​ទាម​ទារ​ឲ្យ​ធ្វើ​ដៃ​ខ្វែង​ "Wakanda Forever” គ្រប់​ពេល​ពួក​គេ​ជួប​តារា​រូប​នេះ។

ប៉ុន្តែ​មក​ដល់​ពេល​មើល​ទៅ​លោក​ប្រាកដ​ជា​ធុញ​ទ្រាន់​នឹង​ធ្វើ​ដៃ​បែប​នេះ​ហើយ ដោយ​សារ​តែ​រឿង "Black Panther” ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​នៅ​លើ Box Office តាំង​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​នេះ។

ជាក់​ស្ដែង​នៅ​ក្នុង​កម្មវិធី​ Live with Kelly and Ryan ដោយ​មាន​ការ​ចូលរួម​ដោយ​តារា​រូប​នេះ​ លោក​ត្រូវ​គេ​ថត​បាន​រូប​មួយ​សន្លឹក​ដែល​ធ្វើ​ដៃ​ខ្វែង​ដូច​នោះ ប៉ុន្តែ​មាន​ទឹក​មុខ​យ៉ាង​ធុញ​​ទ្រាន់។ រូប​នេះ​បាន​បញ្ចេញ​កាល​ពី​សប្ដាហ៍​មុន​ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ជា​ច្រើន​បញ្ចេញ​មតិ​ទាក់​ទង​នឹង​រឿង​នេះ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​វីដេអូ​មួយ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​បង្ហាញ​ពី​លោក​ចូលរួម កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​មួយ​បង្ហាញ​ពី​លោក​ថត​រូប​ជាមួយ​សិស្ស​ទើប​តែ​បញ្ចប់​ការ​សិក្សា​ម្នាក់​ហើយ​ចង់​ឲ្យ​លោក​និយាយ​ថា "Wakanda Forever” ភ្លាម​ៗ​នោះ​លោក​ក៏​និយាយ​ប៉ុន្តែ​ធ្វើ​ទឹក​មុខ​គូរ​ឲ្យ​ធុញ​ទ្រាន់។

ដូច្នេះ​ហើយ​ទើប​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហោះ​រូប​ភាព​កំប្លុក​កំប្លែង​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។

ទស្សនា​វីដេអូ​តាម​រយៈ​តំណ​នេះ

ប្រភព៖ metro.co.uk   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម