​​នាដកា​​​​ខ្មែរបង្ហាញ​សម្រស់​​ធម្មជាតិ​នៅ​បរទេស​​ ស្អាតអស់ទាស់

  • 2018-05-18 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ទៅ​ ២៦ ខែ​ឧសភា ឆ្នាំ២០១៨ នាដ​ការី​ជាច្រើន​បាន​ចូល​រួម​សម្ដែង​នៅ​ក្រៅ​ប្រទេស​ មាន​ចិន បារាំង ស្វីស​ ។ កន្លង​មក​ មហា​ជន​បាន​ឃើញ​តែ​ការ​ផាត់​មុខមាត់​ឡើង​សម្ដែង​​របស់​ពួក​គាត់​ប៉ុណ្ណោះ​ពេល​នេះ​មក​មើល​សម្រស់​ធម្ម​ជាតិ​របស់​ស្រី​ស្រស់​ទាំង​នោះ​នៅ​លើ​ទឹក​ដីបរទេស​ពិត​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។

១. នាដកា​ ចាប ចំរើនតុលា បាន​ទទួល​ព្រះរាជទាន​មេដាយ​មាសពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ឆ្នាំ ២០១២​ ពិត​ជា​ស្រស់​សោភា​ នៅ​ពេល​នាង​លេងស្ទីល​សម្លៀកបំពាក់​ បែប​ប៉ែក​អឺរ៉ុប​ បង្កើនសម្រស់មួយ​បែបទៀត។

២. ​ស្រី​ស្រស់​ ពុំធារ៉ា ចិន្តា ​​​​បច្ចុប្បន្ននាង​​ជា​អនុប្រធាន​ការិយាល័យ​ផ្នែក​បណ្តុះ​បណ្តាល​ នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​នាង​បាន​ប្ដូរម៉ូដ​សក់​ សម​នឹង​ទម្រង់​មុខ​បែប​ខ្មែរ​ច្រមុះ​ស្រួច សម្បុរ​ស្រអែម​មើល​ឃើញ​ហើយ​កាន់​តែ​ទាក់​ទាញ​។​​ ​

៣. សេរី វណ្ណកុសន ​រាងតូច​ទ្រមែ​ គួរឲ្យ​ស្រលាញ់ នាងមានវ័យ២៣ ឆ្នាំ ​​កំពុង​បម្រើ​​ការងារ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​គ្រូបង្រៀន​​ភាសា​អង់គ្លេស​។ ចំណែកឯសម្រស់​ក៏មិន​អន់ដែរ។

៤.ម៉ម វណ្ណវត្តី​ មាន​សម្រស់​ស្រស់​ស្អាត​ ច្រមុះ​តូច​ស្រួច​ បើ​អ្នក​មើល​ដំបូង​អាច​ច្រឡំ​ថា​ អ្នក​របាំ​រូបនេះ​ជា​កូន​កាត់​៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាព ពី​ហ្វេស ប៊ុក