N07 ជាកីឡាករ E-Sports អន្តរជាតិទី១របស់ខ្មែរទៅប្រកបអាជីពនៅកូរ៉េ
- 2018-05-17 09:55:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
N07 ជាកីឡាករ E-Sports អន្តរជាតិទី១របស់ខ្មែរទៅប្រកបអាជីពនៅកូរ៉េ
ចន្លោះមិនឃើញ
កីឡាករអេឡិចត្រូនិកកម្ពុជាលើប្រភេទវិញ្ញាសា Dota 2 ដែលមានរហស្សនាម No7 ត្រូវបានក្រុមហ៊ុនហ្គេមអេឡិចត្រូនិកយកទៅចូលរួមជាមួយក្រុមរបស់ខ្លួនដើម្បីធ្វើជាកីឡាករអាជីពនៅទីនោះ។
តាមការឲ្យដឹងពី Dota 2 Cambodia ថា កីឡាករអេឡិចត្រូនិកខ្មែរទីមួយដែលបង្ហាញឲ្យអ្នកដែលមើលងាយ Gamer ថាអត់ប្រយោជន៍។ ពេលនេះគាត់ត្រូវបានក្រុមហ៊ុនកីឡាអេឡិចត្រូនិក (E-Sports) របស់ប្រទេសកូរ៉េខាងត្បូងទាក់ទងទៅចូលរួមក្រុម Dota 2 ថ្មីរបស់ក្រុមហ៊ុនគេ។ សម្រាប់ការនាំយកទៅនេះ ក្រុមនោះផ្តល់ប្រាក់ខែដំបូង គឺ១០០០ដុល្លារក្នុង១ខែ ផ្តល់ខុនដូ សម្រាប់ស្នាក់នៅ មានគ្រូបង្ហាត់ និងអាហារ ព្រមទាំងមានប្រាក់លើកទឹកចិត្តពេលឈ្នះការប្រកួត។ ប្រាក់ខែនឹងកើនបន្តបន្ទាប់ទៀត។
កីឡាករ No7 ត្រូវត្រូវចាកចេញពីប្រទេសកម្ពុជាវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។ រូបគេក្លាយជាកីឡាករអេឡិចត្រូនិកអន្តរជាតិទី១របស់កម្ពុជាដែលនឹងបង្ហាញឲ្យលើឆាកអន្តរជាតិ៕