G-Dragon ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ វះកាត់កជើង

  • 2018-05-17 09:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារា​ចម្រៀង​មេក្រុម​ BIGBANG G-Dragon បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​កជើង។

G-Dragon ដែល​ថ្មីៗ​កំពុង​បម្រើការងារ​ជានាយ​ទាហាន​បាន​ទទួល​ការ​ព្យាបាល​ក​ជើង​នៅ​ឯមន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​សេអ៊ូល។ ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ តាមពិតតារា​ប្រុស​រូប​នេះ​បាន​ព្យាបាល​ជើង​របស់​លោក​កាល​ពី​ខែ​មុន​មក​ម្ល៉េះ​ ហើយ​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ឲ្យ​ធ្វើ​ការ​វះកាត់​តែ​ម្ដង។

តាម​សេចក្ដី​រាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ថា​ របួស​នេះ​មិន​មែន​កើត​មាន​អំឡុង​ពេល​ GD ធ្វើ​ជា​ទាហាន​នោះ​ទេ ពោល​គឺ​លោក​មាន​ការ​ឈឺ​ចាប់​តាំង​ពី​មុន​ចូល​បំពេញ​កាតព្វកិច្ច​នេះ​មក​ម្ល៉េះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី