ញាក់​សាច់!​​​ ១០​សន្លឹក​ពី​​ ស្ដេច​ដើរ​ម៉ូដ​ ហ្វីលីពីន​ មក​ដល់​កម្ពុជា​ស្អែក​នេះ

  • 2018-05-17 10:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

​ស្ដេច​ដើរ​ម៉ូដ​កំពុង​តែ​ល្បី​ល្បាញ​នៅ​ប្រទេស​​ ហ្វីលីពិន​ នា​ពេល​បច្ចុប្បន្ន​នេះ​ Sinon Loresca នឹង​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ Sinon Loresca បាន​បង្ហោះ​មុន​នេះ​បន្តិច​ឲ្យ​ដឹង​ថា លោក​នឹង​មក​ដល់​ប្រទេស​កម្ពុជា​​ថ្ងៃ​ស្អែក​នេះ​ ​វេលា​ម៉ោង​ ៦:៣០ នាទី​ល្ងាច ដោយ​ស្នាក់​នៅ​រយៈ​ពេល​ ៤​ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់​ ២២ ខែ ឧសភា ឆ្នាំ២០១៨។

ស្ដេច​ដើរ​ម៉ូដ​ហ្វីលីពីន​រូប​នេះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​​មុន​ដំបូង​ តាម​រយៈ​​បង្ហាញ​ខ្លួន​ជាមួយ​សាច់​ដុំ​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​​​​ អម​ជាមួយ​ស្បែក​ជើង​កែង​ចោទ​ដើរ​កាច់​រាង​ជូន​មហា​ជន​ទស្សនា ខុស​ប្លែក​ពី​តារា​បង្ហាញ​ម៉ូដ​ប្រុស​ដទៃ​ទៀត​ទើប​ធ្វើ​ឲ្យ​រូប​គេ​មាន​កេរ្តិ៍​ល្បី​ល្បាញ​ដល់​សព្វថ្ងៃ​នេះ៕


អត្ថបទ៖ ឆុង ស៊ីណាន