វិបត្តិសង្គមកាន់តែធ្ងន់ បើមនុស្សនៅតែបន្ត២ចំណុច ជាន់ពន្លិចគ្នា ងើបមុខមិនរួច

  • 2018-05-18 07:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មានបញ្ហា២​ ដែល​កំពុង​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ហូរហែ​តាម​រយៈ Facebook ខណៈ​មាន​ព្រឹត្តិការណ៍​សង្គម​អ្វី១ បាន​កើត​ឡើង ហើយ​គិត​ថា​វា​ជា​រឿង​ធម្មតា​ ទាល់ដាក់ម្នាក់ម៉ាត់ៗ ទើប​មាន​ដំណោះ​ស្រាយ។ ប៉ុន្តែ​បើ​តាមសាស្រ្តចារ្យ១រូប​ បានវិភាគ​ថា​ មិន​ដូច្នេះ​ឡើយ​ វាជារឿងគ្រោះថ្នាក់១ បើ​យើង​នៅ​តែ​បន្ត​ទាំង​ងប់ងុល​ វង្វេងវង្វាន់​ នឹង​អាច​ឈាន​ទៅ​ជា​វិបត្តិ​សង្គម​ធ្ងន់​ថែមទៀត។

តាមរយៈ​កិច្ច​សម្ភាស​ជាមួយអ្នកយកព័ត៌មាន Sabay លោក​ សំបូរ មាណ្ណារ៉ា ព្រឹទ្ធ​សាកល​វិទ្យា​អធិការរង នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​ កម្ពុជា​ បាន​បក​ស្រាយ​ថា

បញ្ហាទី១ គឺ វប្បធម៌​ក្ដិច​ត្រួយ​តម្រឹម​ទ្រើង

លោក ព្រឹទ្ធ​សាកល​វិទ្យា​អធិការរង ចង់​សង្កត់​ធ្ងន់ ដល់​ការ​ដែល​យើង​មិន​ចង់​ឲ្យ​អ្នកណា​ដទៃ​មាន​ឱកាស​លូតលាស់​ ឬ​អភិវឌ្ឍន៍​ខ្លួន​បាន។ មានន័យថា ឲ្យ​តែ​ឃើញ​គេ ធ្វើ​ខុស​រឿងអ្វី១ គឺ​យើង​តែង​បក​អាក្រាត​ តៗគ្នា ជា​សាធារណ តាម​អារម្មណ៍​ខឹង ឬ​ស្អប់ ទាំង​មិន​ដឹង​ខុសត្រូវ។ លោក​ថា តាម​រយៈ​ការ​លេង Facebook សព្វថ្ងៃ​មាន​មនុស្ស​កាន់​តែ​ច្រើន គឺ​ឃើញ​ខុស​ហើយ ​មិនសូវ​ប្រាប់​ភ្លាម​ទេ ច្រើន​តែ​យក​មក​លេង​សើច ឥត​សាច់​ការ តៗគ្នា តាម​គេ​ តាម​ឯង ជាជាង​ការ​ផ្ដល់​យោបល់​ស្ថាបនា ឲ្យ​គេ​ដឹង​កំហុស​នោះ។

រូបតំណាង

នេះ​ហើយ​ជា ការ​មិន​ឲ្យ​គេ​បោះ​ត្រួយ​ទៅ​មុខ ឬ​សាង​ស្នាដៃ​បាន គឺ​ច្រើន​តែ​នាំគ្នា​ និយម​ក្ដិច​ត្រួយ​ចោល​ដូច​រុក្ខជាតិ បើ​មនុស្ស​វិញ​គឺ ការ​បំបាក់​មុខ​កណ្ដាល​វាល​តែ​ម្ដង។ ​

រូបតំណាង

បញ្ហាទី២ គឺ ការ​ជាន់​ពន្លិច​គ្នា

នៅ​ក្នុង​យុគសម័យ​ទំនើប​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់​តែ​ងាយ ក្នុង​នោះ​អ្នក​លេង Facebook​មាន​ច្រើន​ជាង ​អ្នក​ប្រើបណ្តាញសង្គមយក្ស១នេះ។ សាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា មើល​ឃើញ​ថា អ្នក​ប្រើ Facebook គឺ​ចេះ​ប្រើ​បាន​ត្រឹមត្រូវ។ ផ្ទុយទៅវិញ អ្នកលេង Facebook គឺ​ប្រើ​ខុស​គោលដៅ និង​បាន​យក​វា​ធ្វើ​ជា​ឧបករណ៍​ទុក​វាយប្រហារ ឬ​បញ្ចេញ​អារម្មណ៍ ទៅលើរឿងអ្វី១​ ទាំង​គ្មាន​ហេតុ​ផល

ឧទាហរណ៍ មានរឿងអ្វី១ក្នុងសង្គម អ្នកលេង តែង​ទាញ Facebook មក​ចែកចាយ​ឬ​បញ្ចេញ​កំហឹង ក្នុង​ន័យ​លែបខាយ​ ​លេង​បន្លំ​មែន។ ទង្វើ​នេះ បញ្ញវន្ត​ខាងលើ បាន​បន្ត​ថា វា​ពិត​ជា​ ការ​ប្រមាថ​ដល់​សង្គម និង​ផ្ដើម​បណ្ដុះ​មេរោគ​ដល់​សង្គម​ ជាន់​បន្លិច​គ្នា​ និង​ជា​វិនាសកម្ម​ដល់​ក្មេង​ជំនាន់​ក្រោយ​ ។ មិនតែប៉ុណ្ណោះ ការ​ជាន់​បន្លិច​គ្នា ក៏​អាច​ហុច​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ទស្សនៈ​នយោបាយ ដែល​គួរតែ​ពិចារណា​ឡើងវិញ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម