Nikki Bella ឆ្លើយ​តប​ទៅ​នឹង​ការ​សុំ​ត្រូវ​គ្នា​វិញ​របស់​ John Cena

  • 2018-05-17 13:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​នេះ​ កីឡា​ការិនី​ Nikki Bella បាន​ឆ្លើយ​នឹង​បទ​សម្ភាសន៍​មួយ​ទាក់ទិន​នឹង​អតីត​គូ​ដណ្ដឹង​ John Cena ដែល​បាន​ប្រកាស​សុំ​ជា​សាធារណៈ​ថា​ ចង់​វិល​មក​បន្ត​ស្នេហ៍​ជា​ថ្មី​ម្ដង​ទៀត​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ E! News កីឡា​ការិនី​ Nikki Bella បាន​ឲ្យ​ដឹង​ថា​ "ខ្ញុំ​ស្រលាញ់​គាត់​ (John Cena) ហើយ​គាត់​គឺ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​" ។

រឹត​តែ​ពិសេស​ តារា​ស្រី​ Nikki Bella បាន​បន្ថែម​ទៀត​ថា​ នាង​ត្រូវ​ការ​ពេលវេលា​នេះ​សម្រាប់​ខ្លួន​នាង​ ព្រោះ​នាង​តែង​សង្ឃឹម​ថា​នឹង​បាន​កាន់​ដៃ​បុរស​សាច់​ដុំ​ John Cena ទៅ​ផ្លូវ​អនាគត​ជាមួយ​គ្នា​។

គួរ​រំលឹក​ផង​ដែរ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ភាគី​ប្រុស​ John Cena ទើប​តែ​ប្រកាស​ថា​ចង់​បាន​អតីត​គូ​ដណ្ដឹង​ Nikki Bella មក​វិញ​ ហើយ​ថែម​ទាំង​បញ្ជាក់​ចង់​បាន​កូន​ជាមួយ​នាង​ផង​ដែរ​ ៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទថ្មី