ដំណឹងល្អ! ចាប់ពីខែក្រោយទៅចង់ធ្វើលិខិតឆ្លងដែន លែងចាំច្រើនថ្ងៃទៀតហើយ

  • 2018-05-17 10:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​លិខិត​ឆ្លង​ដែន​គំរូ​ថ្មី​ត្រូវ​បាន​កែប្រែ​ហើយ។ ដោយ​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រូវ​កំណត់​តម្លៃ​នឹង​រយៈ​ពេល​ដូច​ខាង​ក្រោម​នេះ៖

១. សេវា​រយៈពេល ២០​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ១០​ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

ប៉ុន្តែ​ចាប់​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០១៨ នេះ​តទៅ​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន​នឹង​ត្រូវ​កែប្រែ​ដូច​ខាង​ក្រោម​នេះ៖

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

សេចក្ដី​លម្អិត​សូម​មើល​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម