ឆ្នេរសមុទ្រស្អាតៗដូចឋានសួគ៌ នៅកោះរុង ធានាមនុស្សភាគច្រើនអត់ដែលស្គាល់ និងទៅលេង
- 2018-05-17 12:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរសមុទ្រស្អាតៗដូចឋានសួគ៌ នៅកោះរុង ធានាមនុស្សភាគច្រើនអត់ដែលស្គាល់ និងទៅលេង
ចន្លោះមិនឃើញ
អ្នកទៅលេងកោះរុងនៃទឹកដីកំពង់សោម ភាគច្រើនទៅលេងតែតំបន់ឆ្នេរដដែលៗតែមួយ ក្នុងនោះមានឆ្នេរសុខសាន្ត នៅភូមិសុខសាន្ត និងឆ្នេរនៅតំបន់កោះតូច។ បើទៅលេងឆ្នេរសុខសាន្ត អ្នកត្រូវចំណាយច្រើន ព្រោះតម្លៃស្នាក់នៅ និងហូបចុកថ្លៃសម្រាប់លំដាប់អ្នកមានលុយ ខណៈមនុស្សទូទៅប្រមាណជា ៧០% និយមទៅលេងកោះតូច ដែលមានអ្នកភូមិរស់នៅ ព្រោះតម្លៃធូរថ្លៃច្រើន។
ការពិត នៅលើកោះរុង និងកោះរុងសន្លឹម មានឆ្នេរប៉ុន្មានកន្លែងផ្សេងទៀតដែលស្អាតខ្លាំង ពោលគឺឆ្នេរស ទឹកថ្លាខៀវមើលឃើញបាត ទឹករាក់ស្មើអាចលេងបានមានសុវត្ថិភាពខ្ពស់ មើលថ្ងៃរះថ្ងៃលិច កន្លែងមុជទឹកមើលផ្កាថ្មស្អាតជាងគេបង្អស់ បោះតង់ តែមិនមានគេស្គាល់ ឬមិនសូវទៅដល់។
អ្នកទៅលេងមិនសូវស្គាល់ និងទៅដល់ឆ្នេរស្អាតៗកប់ស៊េរីទាំងនោះ ដោយសារតែពីមុន គ្មានទូកល្បឿនលឿនទៅដល់ (Speed Ferry) ទៅដល់។ បើចង់ទៅលេង គេត្រូវជួលទូកឈើជិះទៅមួយតង់ថែមទៀត ជាហេតុឲ្យអ្នកទៅលេងត្រូវចំណាយលុយ និងពេលថែម។ នេះបើបទសម្ភាសរវាង Sabay និងអ្នកស្រី រស់ គន្ធណុច ម្ចាស់ក្រុមហ៊ុន Speed Ferry Cambodia ដែលមានសេវាដឹកអ្នកដំណើរពីកំពង់សោមទៅកោះរុង-កោះរុងសន្លឹម។
អ្នកស្រីដែលរួមចំណែកច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍លើកោះរុងរូបនេះ បញ្ជាក់ថា ចាប់ពីពេលនេះ អ្នកទៅកម្សាន្តទាំងអស់ អាចទៅដល់គ្រប់ទិសដៅឆ្នេរស្អាតៗដែលពីមុនគេទៅមិនដល់ ព្រោះក្រុមហ៊ុនទូកល្បឿនលឿន Speed Ferry Cambodia មានជើងរត់ទៅដល់ទាំងអស់។
តំបន់ឆ្នេរស្អាតៗដូចឋានសួគ៌លើកោះរុង និងកោះរុងសន្លឹម ដែលគេមិនសូវស្គាល់ទាំងនោះមាន៖
១. កោះរុងសន្លឹម
២. កោះរុង
ស្ដាប់ហើយចង់ទៅលេងនៅថ្ងៃក្រោយមែន? អ៊ីចឹង អាចទាក់ទងក្រុមហ៊ុនទូកល្បឿនលឿន Speed Ferry Cambodia ដែលមានទាំងសេវាដឹកជញ្ជូនដល់គ្រប់ទិសដៅឆ្នេរទាំងនេះ ដោយមានតម្លៃទៅ-មក ២២ ដុល្លារ និងមានរៀបចំ ឬផ្ដល់ការណែនាំជ្រើសរើស Resort សម្រាប់ស្នាក់នៅ តាមលេខទូរសព្ទការិយាល័យនៅភ្នំពេញតាមលេខ 087 60 34 49 ឬលេខនៅការិយាល័យកំពង់សោម 070 934 744 / 096 982 8797 / 081 466 880 ៕