បុរស​លប​តាម​ Taylor Swift ត្រូវ​បាន​បញ្ជូន​ចូល​គុក​រយៈ​ពេល​៦​ខែ​

  • 2018-05-17 12:04:42
  • ចំនួនមតិ

ចន្លោះមិនឃើញ

បុរស​ដែល​លប​តាម​ និង​ចូល​ផ្ទះ​តារា​ចម្រៀង​ Taylor Swift ពេល​នេះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ខែ​។

ជាក់ស្ដែង​ ការិយាល័យ​មេធាវី​សង្កាត់​ Manhattan បាន​ប្រាប់​សារព័ត៌មាន​ E! News ថា បុរស​ Mohammed Jaffar ដែល​មាន​បំណង​ប៉ុនប៉ង​លប​ចូល​ផ្ទះ​តារា​ចម្រៀង​ Taylor Swift គឺ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ ៦​ខែ​ និង​៥​ឆ្នាំ​លើ​ការ​សាក​ល្បង​ឲ្យ​បុរស​រូប​នោះ​សម្រាក​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​នៅ​ Michigan ។

គូរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Jaffar ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្លុក​អាគារ​ New York City ដែល​មាន​បំណង​លប​លួច​ចូល​ផ្ទះ​តារា​ចម្រៀង​ Taylor Swift កាល​ពី​ឆ្នាំ​មុន៕


ប្រភព៖ Eonline   ប្រែ​សម្រួល៖ ម៉េង សុខហួយ