Samsung ​បាញ់​មួយ​គ្រាប់​ទៀត ល្មម​ធ្វើ​ឲ្យ​ Apple គ្រាំ​​ទ្រូង​​

  • 2018-05-18 01:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​មក​ Samsung មិន​ធ្លាប់​រអា​នឹង​ការ​ឌឺដង​ដល់​ Apple នោះ​ទេ ហើយ​ជា​មួយ​នឹង​វីដេអូ​ស្ប៉ត​ថ្មី​ Samsung ហាក់​​ដូច​បាន​​​​ធ្វើ​ការ​ប្រកាស​សង្គ្រាម​ក្ដែងៗ​ជា​មួយ​នឹង​ក្រុមហ៊ុន​ផ្លែ​ប៉ោម​តែ​ម្ដង។

វីដេអូ​មាន​ចំណង​ជើង​ថា​ "Moving On” ដែល​បង្ហាញ​ពី​ទុក្ខ​វេទនា ​របស់​ស្ត្រី​ម្នាក់​ដែល​ប្រើ​ប្រាស់​ iPhone 6។ ដំណើរ​ការ​យឺត​, មិន​អាច​ធន់​នឹង​ទឹក, សុខៗស្រាប់តែរលត់ និង បញ្ហា​ Software មួយ​ចំនួន​ ជា​រឿង​ដែល​ដាក់​បន្ទុក​ដល់​ស្ត្រី​រូប​នេះ។

​​​​​វីដេអូ​ស្ប៉ត​នេះ​ក៏​មាន​បង្ហាញ​ពី​ស្ត្រី​ជា​ម្ចាស់​ iPhone យក​ទូរសព្ទ​ខ្លួន​ទៅ​កាន់​ហាង​ជួសជុល​របស់​ Apple ដោយ​ក្នុង​ឈុត​ឆាក​នេះ​មាន​និយាយ​លែបខាយ​អំពី​រឿង​អាស្រូវ​​ដែល​ Apple ធ្វើ​ឲ្យ​ iPhone ចាស់ៗ​ដើរ​យឺត​ទៀត​ផង។ ជា​ចុង​ក្រោយ​នារី​ជា​ម្ចាស់​ iPhone បាន​សម្រេច​​ប្ដូរ​ប្រើ​ស្មាតហ្វូន​ Samsung។

ក្នុង​វីដេអូ​ដដែល​នេះ​ គេ​ក៏​ឃើញ​មាន​វត្តមាន​បុរស​ដែល​មាន​ម៉ូដ​សក់​​ដូច​ជា​ iPhone X ដែល​បុរស​រូប​នេះ​គឺ​ជា​តួ​ឯក​ក្នុង​វីដេអូ​ស្ប៉ត​មុន​ ដែល​ Samsung ផលិត​ឡើង​សម្រាប់​បញ្ឈឺ​ដល់​ Apple ដូច​គ្នា៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង