ផល​ សោភ័ណ្ឌ​ ប្រកួត​ប៉ះ​ខ្មែរ​គ្នា​ឯង​យូរ​ៗ​ម្ដង​ ប្លែក​និង​ពិបាក​គួរសម​ដែរ​

  • 2018-05-18 02:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ផល​ សោភ័ណ្ឌ​ ថា​ ភាគ​ច្រើន​ប្រកួត​ជា​មួយ​បរទេស​ ដល់​ពេល​ប៉ះ​ខ្មែរ​គ្នា​ឯងវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កន្លង​ទៅ​នេះ​ ហាក់​ប្លែក​ជាង​រាល់ដង​ ហើយ​ក៏​ពិបាក​គួរសម​ដែរ។

ផល សោភ័ណ្ឌ(ក្រហម)

ផល​ សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ គឺ​មិន​សូវ​មាន​ទេ​ អាច​ថា​យូរ​ៗ​ម្ដង​ ហើយ​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ ចាន់​ ប៊ុនលាភ​ នេះ​ ហាក់​ប្លែក​ខ្លះៗ​ដែរ​ ពោល​គឺ​វ៉ៃ​ជា​មួយ​បរទេស​ ​គេ​មិន​សូវ​ដឹង​ក្បាច់​ ដូច្នេះ​ស្រួល​បន្តិច។​

ផល សោភ័ណ្ឌ(ក្រហម)

ជើង​ខ្លាំង​មក​ពី​ខណ្ឌ​ដង្កោ​ខាង​លើ​បន្ត​ថា​ ប៉ះ​ខ្មែរ​គ្នា​ឯង​គឺ​ដឹង​ក្បាច់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​ម្នាក់ៗ​ប្រកួត​ដោយ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ណា​មួយ​ដៃគូ​វ៉ៃ​បុក​រហូត​ផង​ដែរ។​ ជ័យជម្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក៏​ជា​ការ​តបស្នង​ដល់​អ្នក​គាំទ្រ​ខ្លួន​ ដែល​តែងតែ​លើក​ទឹក​ចិត្ត​គ្រប់​ពេល​មិន​ថា​ចាញ់​ ឬ​ឈ្នះ​ឡើយ។​

ផល សោភ័ណ្ឌ ចាប់ដៃអ្នកគាំទ្រ

កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​កូន​សិស្ស​លោក​គ្រូ​ ញ៉ូវ​ ម៉ាក់​ មក​ពី​ក្លឹប​ប្រដាល់​តាឡីដំរី​មាន​រិទ្ធិ​ នៅ​ឯ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ ចាន់​ ប៊ុនលាភ​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី៤​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨ ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​