លេង​ឲ្យ​ប្លែក បទ​ឆ្លង​ឆ្លើយ​ដំបូង​ អេនឌី លេង​ចាប់​ដៃ​គូ​ជាមួយ ស្រី​ស្អាត​តែ​ម្ដង

  • 2018-05-18 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ផ្ដើម​អាជីព​ចម្រៀង អេនឌី ទើប​បាន​ចេញ​បទ​ឆ្លង​ឆ្លើយ​ដំបូង​របស់​ខ្លួន​ត្រឹម​យប់​មិញ។ បទ​នេះ​មាន​ចំណង​ជើង​ថា "សុំ​ទោស​បេះដូង​ឲ្យ​ឯង​ឃ្លាត​គ្នា" ដោយ​ចាប់​ដៃ​គូ​ជាមួយ​តារា​ចម្រៀង​ស្រី​ស្អាត​ជើង​ថ្មី​មួយ​រូប​មាន​ឈ្មោះ​ថា "ឈិញ ឈិញ"។ យ៉ាង​ណា​ក៏​ដោយ​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ គឺ​ជា​តារា​ស្រី​ជួរ​មុខ​របស់​ផលិតកម្ម P Production ដែល​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​រួច​មក​ហើយ។

បទ​ទាំង​នោះ​មាន​ដូច​ជា "បែក​ពី​បង​អូន​ត្រូវ​រៀន​រស់​ខ្លួន​ឯង" និង​បទ "បែក​គ្នា​ពេល​ណា ប្រាប់​សង្សារ​ចាស់​ផង" ជា​បទ​ថ្មី​ និង​មិន​ទាន់​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៅ​ឡើយ។

និយាយ​ពី​បទ "សុំ​ទោស​បេះដូង​ឲ្យ​ឯង​ឃ្លាត​គ្នា" វិញ ទើប​តែ​ចេញ​ជា​ វីដេអូ Audio ផ្លូវ​យប់​មិញ​នេះ​ប៉ុណ្ណោះ។ ដោយ​ឡែក​វីដេអូ​ចម្រៀង​ពេញ​លេញ​វិញ មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ដូច​គ្នា។

តារា​ចម្រៀង ឈិញឈិញ(រូបថត៖​ផ្ដល់​ដោយ អេនឌី)

តោះ...ស្ដាប់​បទ​ថ្មី​ស្ដី​ពី​ការ​ឈឺ​ចាប់​គ្រាំគ្រា​បេះដូង​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា