វិសាខា​ ឬ​ ការពារ​ជាតិ​ រក​បាន​៣​ពិន្ទុ​សប្តាហ៍​នេះ?

  • 2018-05-18 04:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​ត្រូវ​​ធ្វើ​ជា​ភ្ញៀវ​​ទៅ​លេង​នៅ​ផ្ទះ​របស់​ចំណូល​ថ្មី​វិសាខា​ក្នុង​សប្តាហ៍​ទី​​៦​​​​នៃ​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ជាតិ​​ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន​វេស្ទើន​​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ BTV។

វិសាខា

ឆ្លង​កាត់​ប្រកួត​៥​សប្តាហ៍​កន្លង​ទៅ​ សមាជិក​ចំណូល​ថ្មី​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​នេះ​ឈ្នះ​​៣​ប្រកួត​ ស្មើ​១​​ប្រកួត​ និង​​ចាញ់​១​​ប្រកួត​ដោយ​មាន​១០​ពិន្ទុ​ ស៊ុត​ចូល​គូ​ប្រកួត​បាន​៩​គ្រាប់​ គេ​ស៊ុត​ចូល​វិញ​២​គ្រាប់​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣។

កីឡាករ​

លោក ហុក សុជីវ័ន្ត បាន​​លើក​ឡើង​ថា ក្រុម​របស់​លោក​គ្មាន​បញ្ហា​អ្វី​ឡើយ​ដោយ​សារ​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន។

រហូត​ដល់​ពេល​នេះ​ ខ្សែ​ប្រយុទ្ធ​ខាង​ជើង​ Choe Myong Ho ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​ក្រុម​វិសាខា បន្ទាប់​ពី​ស៊ុត​ចូល​​អគ្គិសនី​កម្ពុជា​​២​គ្រាប់​ក្នុង​សប្តាហ៍​ទី​១​​ ស៊ុត​ចូល​អង្គរថាយហ្គឺរ​​១​គ្រាប់​ក្នុង​សប្តាហ៍​ទី​២​ និង​ស៊ុត​ចូល​​វេស្ទើន​ភ្នំពេញ​២​គ្រាប់​ក្នុង​សប្តាហ៍​ទី​៥។ កីឡាករ​ផ្សេង​ទៀត​ដូច​ជា​ ទៀង ទីនី,​ ពៅ​ ភារិទ្ធ​, សាន់ គឹមហេង និង​ Kim Kyong Hun រក​បាន​ម្នាក់​១​គ្រាប់​ដូច​គ្នា​។

ចំណាប់​អារម្មណ៍​គ្រូ​មុន​ការ​ប្រកួត

លោក ហុក សុជីវ័ន្ត

លោក​ ហុក សុជីវ័ន្ត គ្រូ​បង្វឹក​វិសាខា​បាន​និយាយ​ថា​ លោក​ទទួល​ស្គាល់​ភាព​ខ្លាំង​របស់​ការពារ​ជាតិ​ ប៉ុន្តែ​លោក​មិន​ខ្វល់​ថា​ គេ​ខ្លាំង​កម្រិត​ណា​ទេ។ ក្រុម​របស់​លោក​មាន​ពេល​គ្រប់​គ្រាន់​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នេះ។ ជា​ពិសេស​ទៀត​នេះ សមាជិក​ក្រុម​របស់​លោក​ដឹង​ច្រើន​ពី​របៀប​លេង​របស់​ការពារ​ជាតិ​ ដោយ​សារ​កីឡាករ​មួយ​ចំនួន​ធ្លាប់​នៅ​ទី​នោះ។ យ៉ាង​ណា​អ្វី​ៗ​ត្រូវ​ប្រឹង​ប្រែង​ និង​ប្រយ័ត្ន​គ្រប់​ពេល​វេលា។

ក្រសួង​ការពារ​ជាតិ

ក្រសួង​ការពារ​ជាតិ​ចាប់​ផ្តើម​រដូវ​កាល​នេះ​មិន​សូវ​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ​ បើ​ប្រៀប​ធៀប​នឹង​ស្ថិតិ​​របស់​ខ្លួន​កាល​ពី​​រដូវ​កាល​២០១៧។ ៥​ប្រកួត​កន្លង​ទៅ​ ទព័​​ឈ្នះ​៣​​ប្រកួត​ និង​ចាញ់​២​​ដោយ​​មាន​៩​ពិន្ទុ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៥​។ ក្នុង​នេះ​ការពារ​ជាតិ​ស៊ុត​ចូល​គូ​ប្រកួត​១១​គ្រាប់​ និង​របូត​គ្រាប់​បាល់​៣​គ្រាប់។​

ក្រុម​ក្រសួង​ការពារ​ជាតិ

កីឡាករ​

លោក ភា សុភ័ត្ត្រា បាន​ឲ្យ​ដឹង​ថា ទ័ព​បាន​​ត្រៀម​រួច​រាល់​ហើយ​​ចំពោះ​​កីឡាករ​កូរ៉េ​ខាង​ជើង​​របស់​វិសាខា។ យ៉ាង​ណា ស្ថានភាព​កីឡាករ​​​របស់​លោក​​គឺ​មិន​សុខសប្បាយ​ប៉ុន្មាន​ទេ​ ព្រោះ​​ខ្សែ​​បម្រើ​ជប៉ុន​លេខ​៦​​ជាប់​ពិន័យ​១​ប្រកួត​ ការពារ​កូរ៉េ​លេខ​២០​​មាន​ជំងឺ​គ្រុន​ឈាម​ លេខ​៨​ជប៉ុន​​ត្រូវ​បាន​​បញ្ឈប់​កិច្ច​សន្យា​​ ដូច​នេះ​​​ថ្ងៃ​ស្អែក ក្រសួង​ការពារ​ជាតិ​​មាន​កីឡាករ​បរទេស​តែ​២នាក់​ប៉ុណ្ណោះ​គឺ​លេខ៩ និង​លេខ១០។

ខ្សែ​បម្រើ​ប្រយុទ្ធ​ជប៉ុន​ Yudia Ogawa ជា​កីឡាករ​លេច​ធ្លោ​​ម្នាក់​សម្រាប់​ក្រសួង​ការពារ​ជាតិ​ បន្ទាប់​ពី​រក​បាន​៤​គ្រាប់​ក្នុង​នោះ​សប្តាហ៍​ទី​១​ស៊ុត​ចូល​អង្គរថាយហ្គឺរ​១​គ្រាប់ ​សប្តាហ៍​ទី​៣​ស៊ុត​ចូល​អាស៊ី​អឺរ៉ុប​១​គ្រាប់​ និង​សប្តាហ៍​ទី​​៤​ស៊ុត​ចូល​វេស្ទើន​ភ្នំពេញ​​២​​គ្រាប់។ ចំណែក​ រ៉ឹង ប៊ុន​ហៀង​រក​បាន​២​គ្រាប់​ និង​ ភួង សុសាណា, ណារ៉ុង ​កក្កដា, កាន់​ ពិសាល និង​ Matsumoto រក​បាន​ម្នាក់​១​គ្រាប់​ដូច​គ្នា។

ចំណាប់​អារម្មណ៍​គ្រូ​មុន​ការ​ប្រកួត

លោក ភា សុភ័ត្ត្រា

លោក ភា សុភ័ក្ត្រា គ្រូបង្វឹក​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា ​

ស្ថិតិ​៥​ប្រកួត​ក្នុង​លីគ​របស់​ វិសាខា​​

  • សប្តាហ៍​ទី​១៖ ឈ្នះ​ អគ្គីសនី​កម្ពុជា​ ៤-០
  • សប្តាហ៍​ទី​២៖ ឈ្នះ​ អង្គរថាយហ្គឺរ​ ២-០
  • សប្តាហ៍​ទី​៣៖ ស្មើ​ ភ្នំពេញ​ក្រោន​ ០-០
  • សប្តាហ៍​ទី​៤៖ ចាញ់​អាស៊ី​អ៊ឺរ៉ុប​ ២-០
  • សប្តាហ៍​ទី​៥៖ ឈ្នះ​វេស្ទើន​ភ្នំពេញ​ ៣-០​​
វិសាខា​ពេល​លេង​ជាមួយ​ភ្នំពេញ​ក្រោន

ស្ថិតិ​៥​ប្រកួត​​ក្នុង​លីគ​របស់​ក្រសួង​ការពារ​ជាតិ​

  • សប្តាហ៍​ទី​១៖​ ឈ្នះ​ អង្គរ​ថាយហ្គឺរ​ ១-០
  • សប្តាហ៍​ទី​២៖​ ចាញ់​ ភ្នំពេញ​ក្រោន​ ២-០
  • សប្តាហ៍​ទី​៣៖​ ឈ្នះ​ អាស៊ី​អឺរ៉ុប​ ២-១
  • សប្តាហ៍​ទី​៤៖​ ឈ្នះ​ វេស្ទើន​ភ្នំពេញ​ ៨-០
  • សប្តាហ៍​ទី​៥៖ ចាញ់​ បឹងកេត​ ២-០
ពេល​ការពារ​ជាតិ​ប្រកួត​នឹង​ភ្នំពេញ​ក្រោន

អត្ថបទ៖ ជាន ចាន់រ៉ា