រឿងពុលឈឺស្លាប់មនុស្សកន្លះភូមិ​នៅក្រចេះ ឥឡូវនេះ​ រដ្ឋមន្រ្តីត្រៀមចំណាត់ការច្បាប់

  • 2018-05-18 05:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ បាន​ប្រកាស​ថា នឹង​ត្រៀម​ចាត់វិធានការ​ ច្បាប់​លើ​ក្រុម​អ្នក​រុករក​រ៉ែ​មាស ដែល​បាន​ប្រើ​សារធាតុ​គីមី​ពុល​ខ្លាំង ក្រោយ​ករណី​ពុល​អ្នកភូមិ​ស្លាប់​ ចំនួន​១៣នាក់ និង​​ធ្លាក់​ខ្លួន​ឈឺ​២៨០​នាក់​ ផ្សេងទៀត នៅ​ខេត្ត​ក្រចេះ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា អ្នក​ជំនាញ​របស់​ក្រសួង បាន​រក​ឃើញ​មាន​ក្រុម​អ្នក​ជីក​រ៉ែ​មាស​​ បាន​ប្រើ​ប្រាស់​សារធាតុ​គីមី​ ដែល​មាន​ភាព​ពុល​ខ្លាំង ដើម្បី​លាង​សម្អាត​មាស។

បច្ចុប្បន្ន ក្រសួង​បាន​បញ្ជូន​សំណាក​រក​ឃើញ ទៅ​កាន់​ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ត្រួត​ពិនិត្យ មុននឹង​ចាត់​វិធានការ ​តាមផ្លូវច្បាប់​ទៅលើ​ក្រុម​អ្នកធ្វើ​អាជីវកម្ម​ រ៉ែ​មាស។

ឯកឧត្ដម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​

នៅមុន​ចំណាត់​ការ​តាម​នីតិវិធី​ លើ​ករណី​ដដែល​ លោកស្រី​ ឱ​ វណ្ណឌីន អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ​ការ​ពុល​ ឈឺ និង​ស្លាប់​ជា​បន្ត​បន្ទាប់​ដែល​បាន​កើត​ឡើង​ នៅ​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ គឺ​ដោយ​សារ​ការ​សង្ស័យ​ប្រើ​ប្រាស់​ទឹក​ព្រែក និង​ករណី​ពុលស្រា ស ផលិត​ខុស​បច្ចេកទេស មាន​ដាក់​សារធាតុ មេតាណុល​ខ្ពស់។

លោកស្រី​ ឱ​ វណ្ណឌីន អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ ក្រសួង​សុខាភិបាល (រូបភាព ហេ្វសប៊ុក)

អត្ថបទ៖ ពៅ រក្សា

រូបថត៖ ហ្វេសបុក