ទីបំផុត របាំខ្មែរដ៏កម្រ១ បានទៅដល់ទី្វបអឺរ៉ុប ក្រោយវត្តមានដំបូង តាំងពីជាង១០០ឆ្នាំមុន

  • 2018-05-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​១០០​ឆ្នាំ​មក​ហើយ ដែល​របាំ​ព្រះរាជ​ទ្រព្យ​ បាន​ដង្ហែ​ហ្លួង​ព្រះ​ស៊ី​សុវត្ថិ​ ទៅ​ដល់​ទឹកដី​ប្រទេស​បារាំង​ ជា​លើក​ដំបូង​ នៅ​ក្នុង​ឆ្នាំ​ ១៩០៦​។

រូបភាព វីគីភីឌា

ជា​ថ្មី​ម្ដង​ទៀត និង​ជាលើកទី១ នៅឆ្នាំ២០១៨នេះ ការ​សម្ដែង​បែប​មុខ​ស​ ឬ​បែប​នាដកា​ សម័យ​ហ្លួង​ ព្រះស៊ីសុវត្ថិ​ នេះ​ បាន​មក​ដល់ និង​សម្ដែង​នៅ​ក្នុង​ទឹក​ដី​ទ្វីប​អឺរ៉ុប គឺ​ក្នុងទីក្រុង​ប៉ារីស ប្រទេស​បារាំង។

រូបភាព ហ្វេសប៊ុកផេក (ធារ៉ា ចិន្តា)

​បើ​តាម​ការ​ផ្សព្វផ្សាយ​ របស់​ទំព័រ​ហ្វេសប៊ុក ដែល​គេ​ស្គាល់​ថា​ ជា​របស់​នាដកា ឬ​ហៅថា អ្នក​របាំ ឈ្មោះ ពុំ ធារ៉ា​ចិន្តា បាន​បញ្ញាក់​ថា ​ក្រុម​របាំ​ព្រះរាជទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ក៏បាន​ចូលរួម​សម្ដែង​ ២លើក​ រួច​មក​ហើយ​ នៅ​ប្រទេស​ស្វីស​ កាលពីថ្ងៃទី៧-៨ ខែ​ឧសភា ឆ្នាំ២០១៨កន្លងទៅ។

រូបភាព ហ្វេសប៊ុកផេក (ធារ៉ា ចិន្តា)

សូម​បញ្ជាក់​ថា​ ការ​ផ្សព្វផ្សាយ​របាំ​ព្រះរាជទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ធ្លាប់​បាន​មក​សម្ដែង​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ដង​ ប៉ុន្តែ​ការ​សម្ដែង​ បែប មុខ​ ស ឬ​បែប​ នាដកា​ សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ​នេះ​ គឺជាលើកទី១។

របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ មាន​ចំនួន ៨២របាំ របាំ​ដែល​រស់​ឡើង​វិញ​ មាន​ចំនួន៥៤របាំ និង​នៅ​បាត់​បង់​ ចំនួន ២៨របាំ។ រីឯ​របាំ​រឿង​មាន​ចំនួន ៣៥ រឿង ហើយរបាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿង​និង​នៅ​បាត់បង់ ចំនួន ១៤ រឿង។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម