ទីបំផុតក្រសួង ចេញសេចក្ដីប្រកាសជុំវិញរឿងវៀតណាមចង់ដាំបន្លែនៅខ្មែរហើយ

  • 2018-05-18 10:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ក្រុមហ៊ុន​វៀតណាម មាន​គោល​បំណង​បោះ​ទុន​១០០​០លាន​ដុល្លារ លើ​ការ​ដាំ​បន្លែ ផ្លែ​ឈើ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​សាធារណជន និង​អ្នក​តាម​ដាន​បញ្ហា​សង្គម​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ផ្ដល់​ការ​បក​ស្រាយ​ដល់​អង្គភាព​ព័ត៌មាន Fresh news បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​លើ​ពាក្យ​ពេចន៍​របស់​ឯកឧត្ដម វេង សាខុន។

នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ករណី​នេះ​អ្នក​វិនិយោគ​វៀត​ណាម គ្រាន់​តែ​បង្ហាញ​គោល​បំណង​ការ​បោះ​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផ្នែក​ដំណាំ​ស្បៀង សុវត្ថិភាព​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​គម្រោង​នេះ​ដំណើរការ​ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​កសិករ ដាំ​បន្លែ​ ផ្លែ​ឈើ រួម​ទាំង​សហគមន៍​កសិកម្ម ដោយ​ត្រូវ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច​សន្យា ដើម្បី​ធ្វើ​ការ​ផលិត​តាម​គោលការណ៍​កសិកម្ម​សរីរាង្គ​ ឬ​អនុវត្ត​កសិកម្ម​ល្អ សម្រាប់​ផ្គត់ផ្គង់​សណ្ឋាគារ កន្លែង​លម្ហែ​កាយ ទាំង​នៅ​កម្ពុជា និង​វៀតណាម។

ក្រុមហ៊ុន​នឹង​រៀបចំ​កសិដ្ឋាន​ដាំដុះ​គំរូ ដើម្បី​បង្ហាញ​ឲ្យ​កសិករ​ធ្វើ​ការ​ដាំដុះ​តាម​បទដ្ឋាន​បច្ចេកទេស​សមស្រប ពូជ​មាន​ទិន្នផល​ខ្ពស់ និង​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​មក​វិញ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​តាម​គោល​បំណង​ខាង​លើ។

ជាមួយ​គ្នា​នេះ​ដែរ គម្រោង​វិនិយោគ​ខាង​លើ​នេះ នៅ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ព្រោះ​ភាគី​អ្នក​វិនិយោគ​មិន​ទាន់​ធ្វើ​ការ​សិក្សា​បាន​ច្បាស់​លាស់​ស្ដី​ពី​ផែនការ​លើ​ការ​វិនិយោគ​នៅ​ឡើយ៕

សេចក្ដី​លម្អិត​សូម​មើល​ខាង​ក្រោម​នេះ៖ ​​

អត្ថបទ៖ វឌ្ឍនៈ