Aguero មិន​សង្ឃឹម​បាន​លេង​បាល់​ក្លឹប​ជាមួយ Messi

  • 2018-05-18 11:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sergio Aguero ក្នុង​ថ្ងៃ​នេះ មិន​បង្ហាញ​សង្ឃឹម​បាន​លេង​បាល់​កម្រិត​ក្លឹប​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Lionel Messi។

កីឡាករ Manchester City រូប​នេះ ត្រូវ​បាន​​សារព័ត៌មាន TyC Sports សួរ​ថា តើ​សង្ឃឹម​ថា​អាច​បាន​លេង​ក្នុង​ក្រុម​កម្រិត​បាល់ទាត់​ជាមួយ Lionel Messi ឬ​ទេ នា​ថ្ងៃ​ខាង​មុខ។ Aguero បាន​ឆ្លើយ​ទៅ​វិញ​ថា៖ "និយាយ​តាម​ត្រង់​ទៅ កាល​ពី​មុន​រឿង​បែប​នេះ​អាច​ទៅ​រួច។ ទោះ​ជា​យ៉ាង​ណា ឥឡូវ​បញ្ហា​នៅ​ត្រង់​ថា​អាយុ​របស់​ពួក​យើង​កាន់​តែ​ច្រើន​ទៅ​ហើយ។ គេ​កំពុង​លេង​ល្អ​នៅ Barcelona អញ្ចឹង​ហើយ​ច្បាស់​ណាស់​គេ​នឹង​បន្ត​លេង​នៅ​ទី​នោះ ឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​នឹង​បន្ត​លេង​ឲ្យ Manchester City"។

សូម​បញ្ជាក់​ផង​ដែរ​ថា ទាំង Aguero និង Messi សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បឋម​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​ត្រៀម​លេង​ក្នុង​កម្មវិធី​ World Cup ខាង​មុខ។

គួរ​រម្លឹក​ឡើង​វិញ​ដែរ​ថា កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​លើក​មុន Manchester City ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា បាន​ប្រឹង​ប្រែង​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ Messi តែ​នៅ​តែ​មិន​បាន​សម្រេច​នៅ​ចុង​បញ្ចប់។ យ៉ាង​នេះ​ក្ដី លោក​ប្រធាន​ក្លឹប Barcelona កាល​ពី​ដើម​​ខែ​ឧសភា​ បាន​ច្រាន​ចោល​ពាក្យ​ទាំង​នេះ ដោយ​អះអាង​ថា មិន​មាន​ក្លឹប​ណា ទាក់​ទង​លោក​ស្ដី​ពីការ​ផ្ទេរ Messi នោះ​ទេ​ កាល​ពី​ពេល​កន្លង​ទៅ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម