សមាជិក​ Super Junior ម្នាក់​ ជួប​នឹង​សំនួរ​ដែល​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​

  • 2018-05-18 14:21:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​នេះ​ តារា​ចម្រៀង​ Heechul ក្នុង​ក្រុម​ Super Junior បាន​បង្ហើប​ឲ្យ​ដឹង​ពី​សំនួរ​ពិបាក​ឆ្លើយ​បំផុត​ ក្នុង​កម្មវិធី​ Life Bar ។

ជាក់ស្ដែង​ តារា​ចម្រៀង​ក្នុង​ក្រុម​ Super Junior រូប​នេះ​ បាន​និយាយ​ថា​ ពិធី​ការិនី​​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ក្នុង​ប្រទេស​ Mexico បាន​សួរ​លោក​ថា​ "តើ​ពេល​ណា​ដែល​លោក​បាត់​បង់​ព្រហ្មចារី​"។

ជាមួយ​គ្នា​នេះ​ដែរ​ តារា​ប្រុស​ Heechul ក៏​បន្ត​ទៀត​ថា​ កាល​នោះ​ លោក​ធ្វើ​ពុត​ជា​មិន​ដឹង​អី​ ព្រោះ​លោក​ខ្លាច​ព័ត៌មាន​នោះ​លេច​ធ្លាយ​ពេញ​ប្រទេស​កូរ៉េ​។

សូម​បញ្ជាក់​ផង​ដែរ​ តារា​ចម្រៀង​ Heechul ក៏​មិន​ទាន់​ហ៊ាន​និយាយ​ឬ​បង្ហើប​ពី​រឿង​រៀប​ការ​ដែរ​ ព្រោះ​លោក​ខ្លាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខូច​ចិត្ត​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ