ដូរ​ឈ្មោះ​ថ្មី​ភ្លាម​ អតីត​ក្រុម​អាស៊ាន​រៀប​ពាន​មិត្តភាព​តំបន់​ឦ​សាន្ត​

  • 2018-05-19 00:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ T4 FC​ ជា​ឈ្មោះ​ថ្មី​របស់​អតីត​ក្រុម​បាល់ទាត់​ ASEAN​ ខេត្ត​រតនគីរី​ ពេល​នេះ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ប្រចាំ​ភូមិ​ភាគ​ឦសាន្ត​ដើម្បី​រឹត​ចំណង​មិត្តភាព និង​បំផុស​សកម្មភាព​បាល់ទាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ក្រុម T4 FC (អតីត​ក្រុម​អាស៊ាន)

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់​គ្រង​ក្រុម​ថា​ ឈ្មោះ​ថ្មី​នេះ​បាន​ផ្លាស់​ប្តូរ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។ ​ពេល​នេះ​ក្រុម​បាន​រៀប​ចំ​ការ​ប្រកួត​ពាន​មិត្តភាព​មួយ​ដែល​មាន​ក្រុម​​មក​ពី​ខេត្ត​៥​ក្នុង​តំបន់។ ក្នុង​គោល​បំណង​ដើម្បី​រឹត​ចំណង​សាមគ្គីភាព​រវា​ក្រុម​បាល់ទាត់​មាន​កេរ្ត៍​ឈ្មោះ​ក្នុង​ភូមិ​ភាគ​ឦសាន្ត​នេះ។ ម្ចាស់​ក្រុម​ថ្មី​ ​បាន​ផ្តួច​ផ្តើម​បង្កើត​ពាន​មិត្តភាព​មួយ​ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៤​ ក្នុ​ង​នោះ​មាន​ក្រុម​ T4 FC (ម្ចាស់ផ្ទះ)​របស់​ខេត្ត​រតនគីរី​ ក្រុម​ខ្លាំង​ ECHO ​មក​ពី​ខេត្ត​ស្ទឹងត្រែង​ ក្រុម​ សសយក​របស់​ខេត្ត​​មណ្ឌលគីរី ​ និង​​ក្រុម​ភ្ញៀវ​របស់​ម្ចាស់​ផ្ទះ​ផ្ទាល់​មួយ​ទៀត​គឺ​ FREEDOM ​មក​ពី​ខេត្ត​សៀមរាប។

តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុម​បញ្ជាក់​ថា​ មាន​ការ​អញ្ចើញ​ក្រុម​ពី​ខេត្ត​ក្រចេះ​ Kratie FC​ និង​ យុវជន​ស្រុក​មេមត់​​ខេត្ត​ត្បូង​ឃ្មុំ​មក​ចូល​រួម​ដែរ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ជាប់​រវល់​មិន​អាច​ចូល​រួម​បាន។

តាម​ផែន​ការ​ ការ​ប្រកួត​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​ គឺ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩-២០​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ ការ​ប្រកួត​នេះ​គឺ​ប្រើ​រូប​មន្ត​ក្រុម​ឈ្នះ​ឡើង​ប៉ះ​ក្រុម​ឈ្នះ​ដើម្បី​យ​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​យក​លេខ​៣។

ថ្វី​បើ​ប្រកួត​​ពាន​មិត្តភាព​ ប៉ុន្តែ​ក៏​មាន​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដែរ។ ក្រុម​លេខ​១​ទទួល​បាន​​​ពាន​រង្វាន់​១ និង​ប្រាក់​៨០​ម៉ឺន​រៀល​ ក្រុម​លេខ​៣​ទទួល​បាន​៤០​ម៉ឺន​រៀល​ និង​លេខ​៣​ទទួល​បាន​២០​ម៉ឺន​រៀល៕

ក្រុម T4 FC (អតីត​ក្រុម​អាស៊ាន)

អត្ថបទ៖ ជាន ចាន់រ៉ា