FA Cup ផ្ដាច់ព្រ័ត្រ Conte សន្យា​នឹង​ធ្វើ​រឿង​មួយ​ជាមួយ Mourinho

  • 2018-05-19 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោវ​ខៀវ​ Chelsea នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បិសាច​ក្រហម Manchester United ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នៅ​រាត្រី​នេះ​ម៉ោង​​១១:១៥​ នា​កីឡដ្ឋាន Wembley។

មុន​ការ​ប្រកួត​មក​ដល់​លោក Antonio Conte បាន​​សន្យា​ថា លោក​នឹង​ចាប់​ដៃ​ជាមួយ​លោក Jose Mourinho សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ។ អ្នក​ចាត់​ការ​ទាំង​ពីរ​មិន​សូវ​ត្រូវរ៉ូវ​គ្នា​ទេ ចាប់​តាំង​ពី​ប្រជែង​គ្នា​ក្នុង Premier League។

យ៉ាងណាមិញ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ថា៖ "ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ចាប់​ដៃ Jose ហើយ​ពួក​យើង​ទាំង​ពីរ​នឹង​គិត​ទៅ​លើ​ការ​ប្រកួត។ វា​មិន​​សំខាន់​ទេ ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីត​កាល។ ពេល​នេះ​ទំនាក់ទំនង​​រវាង​ខ្ញុំ​និង​គេ​គឺ​ធម្មតា"។ សម្ដី Conte៕​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម