មក​ដឹង​តម្លៃ Hyundai H-1 2019 លក់​នៅ​ខ្មែរ​ដំបូង​គេ​ក្នុង​អាស៊ាន

  • 2018-05-19 23:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត ១២ កៅអី Hyundai H-1 2019 ដែល​ទើប​បង្ហាញ​រាង​យប់​មិញ​នៅ​កម្ពុជា ហើយ​មុន​គេ​នៅ​អាស៊ាន​នោះ មាន​តម្លៃ ៤៩ ០០០ ដុល្លារ​សម្រាប់​ប្រភេទ Full Option និង ៤៧ ០០០ ដុល្លារ​សម្រាប់ Delux Option។

H-1 2019 នេះ ហាក់​ដូរ​រាង​ខុស​ពី​សេរ៊ី​មុន​ច្រើន ដោយ​ប្ដូរ​ទាំង​ចង្កៀង និង​ផ្ទៃ​ខាង​មុខ ការ​តុបតែង​ខាង​ក្នុង ព្រម​ទាំង​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ដូចជា ប្រព័ន្ធ​ជំនួយ​ចត​ឡាន (RPAS) ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​អេឡិចត្រូនិច (ESC) ប្រព័ន្ធ​បង្អួច​អគ្គិសនី​ជាដើម។

លោក Brian KO នាយក​ប្រតិបត្តិ Hyundai Camko Motor បាន​លើក​ឡើង​ថា៖ "យើង​សប្បាយ​ចិត្ត​ក្នុង​ការ​ដាក់​បង្ហាញ​រថយន្ត​ជំនាន់​ថ្មី H-1 2019 នៅ​កម្ពុជា ដែល​ជា​ប្រទេស​ដំបូង​គេ​ក្នុង​សហគមន៍​អាស៊ាន ដោយ​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទីផ្សារ​ក្នុង​ស្រុក​ដែល H-1 បច្ចុប្បន្ន​ជា​រថយន្ត minivan លេខ ១ លក់​ដាច់​បំផុត"។

ដោយ​មាន​ការ​កុម្ម៉ង់​ទិញ​ជាច្រើន ពេល​នេះ H-1 2019 សល់​ត្រឹម​តែ ៤០គ្រឿង​ប៉ុណ្ណោះ ដែល​ការ​កក់​ទុក​មុន​​នឹង​ទទួល​បាន​សម្ភារៈ​សម្អាត ១ឈុត និង​សេវាកម្ម​ថែទាំ ៦ដង។

ទស្សនាវីដេអូ​បង្ហាញ​ផ្ទាល់​ខាង​ក្រោម​៖

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Hyundai-Cambodia

លោក Brian KO នាយក​ប្រតិបត្តិ Hyundai Camko Motor

អត្ថបទ៖ វិទូ