ប៉ុន្មាន​សន្លឹក រីករាយ​បំផុត​របស់ Yinglee Srijumphon ពេល​ជួប Fan កម្ពុជា

  • 2018-05-20 05:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ផ្សារ​ទំនើប​ Aeon Mall ម្សិលមិញ មាន​ព្រឹត្តិការណ៍​ជួប​ជុំ​ដ៏​ធំ​មួយ ដោយ​អ្នក​គាំទ្រ​​កម្ពុជា​​បាន​ធ្វើ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​ចំពោះ​​តារា​ចម្រៀង​ថៃ Yinglee Srijumphon។

ស្នាម​ញញឹម​ស្រស់​ស្រាយ អម​នឹង​សម្រែក​ហ៊ោ​កញ្ជ្រៀវ​​តាម​ចង្វាក់​ភ្លេង​ពី​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​កម្មវិធី​ជួបជុំ​ Fans របស់​តារា​វ័យ​៣៣​ឆ្នាំ Yinglee កាន់​តែ​កក្រើក​ និង​រីករាយ​ជា​ទីបំផុត។ ក្រៅ​ពី​នោះ​ ក៏​មាន​ការ​លេង​ល្បែង​កម្សាន្ត​ និង​ក្បាច់​រាំ​ពិសេសៗ​​ដែល​ធ្វើ​ឲ្យ​​ប​រិយាកាស​កម្មវិធី​រឹត​តែ​អ៊ូអរ​ថែម​ឡើង។​​

មិន​ចប់​ត្រឹម​នេះ​ទេ ប្រិយមិត្ត​នឹង​បាន​ជួប​តារា​ស្រី​ខាង​លើ​នេះ​​ ក្រុម​ចម្រៀង 7Days Crazy រួម​និង​តារា​ចម្រៀង​ខ្មែរ​ល្បីៗ​ជា​ច្រើន​ទៀត​នៅ​កោះពេជ្រ ក្នុង​កម្មវិធី Sususi Celebration Concert ចាប់​ពី​ម៉ោង​៦ល្ងាច​ត​ទៅ។

កម្មវិធី​ទាំង​​ស្រុង​ធ្វើ​ឡើង​ដើម្បី​​ស្វាគមន៍​ដល់​ភេសជ្ជៈ​សម្រាប់​សុខភាព Sususi Aloe Vera ​ ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ JCRI និង​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី។

អាន​៖ លក្ខខណ្ឌ​ចូល​រួម

មុន​ទស្សនា​ Concert តោះ​​មើល​​រូប​ភាព​​ស្អាតៗ​របស់​ Yinglee បន្តិច​មើល៍៖

អត្ថបទ៖ សុខណា