Conte ទាយ​ជោគវាសនា​អនាគត​ខ្លួន​ជាមួយ Chelsea បន្ទាប់​ពី FA Cup

  • 2018-05-19 08:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បាន​ទទួលស្គាល់ថា​អនាគត​របស់​លោក​ជាមួយ​ក្លឹប​តោ​ខៀវ​កាន់​តែ​ផុយ​ស្រួយ​បើ​ទោះ​ជា​លោក​ដឹកនាំ Chelsea ឈ្នះ​ពាន​ FA Cup ទល់​នឹង​ Man Utd យប់​នេះ​ក្តី។

សារព័ត៌មាន Mirror បាន​ចុះ​ផ្សាយ​ថា គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ Chelsea ឈ្នះ​ពាន Premier League រដូវ​កាល​មុន​បាន​សារភាព​ថា លោក​នៅ​តែ​អាច​ត្រូវ​គេ​បណ្តេញ​ចេញ​បើ​​ទោះ​ក្លឹប​អាច​លើក​ពាន​យប់​នេះ​ក៏​ដោយ។

"ដូច​អ្នក​ដឹង​ច្បាស់​ហើយ​ថា ការងារ​របស់​ពួក​យើង​ពិបាក​ណាស់។ ពេល​ខ្លះ​អ្នក​ឈ្នះ ប៉ុន្តែ​ ក្លឹប​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចេញ​ដោយសារ​តែ​ពួកគេ​មាន​ហេតុផល​ដើម្បី​ធ្វើ​រឿង​នេះ "។ លោក Conte បាន​និយាយ។

គ្រូ​បង្វឹក​សញ្ជាតិ​​អ៊ីតាលី​បាន​និយាយ​ពី​ទុក្ខ​លំបាក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ថា ការងារ​របស់​ពួក​គេ​មាន​អ្នក​ចាំ​វាយ​តម្លៃ​ពី​លើ។ បើ​ទោះ​ជា​ការ​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន ឬ ឈ្នះ​ក្នុង​លីគ វា​មិន​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​ពី​ស្នាដៃ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ក៏​ដោយ ប៉ុន្តែ​លោក​មិន​បដិសេធ​ទេ​ថា ដឹក​នាំ​ក្លឹប​ចាញ់​ការ​ប្រកួត​ មាន​ន័យ​ថា​គ្រូ​បង្វឹក​បំពេញ​ការងារ​មិន​បាន​ល្អ។

គ្រូ​បង្វឹក​វ័យ​៤៨​ឆ្នាំ​បាន​ពន្យល់​ថា ត្រូវ​តែ​បែង​ចែក​ឲ្យ​ដាច់​រវាង​ស្ថានភាព​២ ទី១ គឺ ក្លឹប និង ទី២ គឺ គ្រូ។ លោក​បាន​លើក​ឧទាហរណ៍​លីគ​នៅ​បារាំង អ៊ីតាលី និង អាឡឺម៉ង់ ដែល​មាន​ក្លឹប​ខ្លាំងៗ​តែ​ប៉ុន្មាន​ក្រុម​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា មាន​គ្រូ​បង្វឹក​ល្អៗ​តែ​ប៉ុន្មាន​នាក់​ទេ។ ប្រភព​ខាង​លើ​បន្ត។

តោ​ខៀវ Chelsea និង បិសាច​ក្រហម Man Utd នឹង​បើក​ឆាក​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​ពាន​តែ​មួយ​គត់​របស់​ពួកគេ​រៀងៗ​នា​រដូវកាល​នេះ នៅ​ថ្ងៃ​ទី​១៩ ឧសភា វេលា​ម៉ោង ១១:១៥ នាទី​យប់ ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី