១គ្រាប់របស់ Hazard ធ្វើឲ្យ Man Utd បញ្ចប់រដូវកាលដោយបាតដៃទទេ

  • 2018-05-20 00:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បានយកឈ្នះ Manchester United ១ទល់នឹង០ យ៉ាងតានតឹងបំផុតដើម្បីក្លាយជាម្ចាស់ជើងឯក FA Cup សម្រាប់រដូវកាល ២០១៧-១៨។

ជ័យជម្នះរបស់ក្រុមរហស្សនាមថា តោខៀវជាការទាត់បាល់ប៉េណាល់ទីនាទី២២ ក្នុងវគ្គទីមួយរបស់កម្លាំងសំខាន់ Eden Hazard បន្ទាប់ពី ខ្សែការពារ Phil Jones ធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់។ នៅវគ្គទីពីរក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកតែអ្នកចាំទីទាំងសងខាងបំពេញតួនាទីបានល្អដូចគ្នាធ្វើឲ្យគ្មានគ្រាប់បាល់កើតឡើងនោះទេរហូតដល់ចប់ការប្រកួត។​

នេះគឺជាការឈ្នះពាន FA Cup លើកទី៨ របស់ Chelsea ហើយដោយពួកគេខកខានឈ្នះតាំងពីឆ្នាំ២០១២មក។ ដោយឡែក Manchester United របស់លោក Mourinho វិញបានបញ្ចប់រដូវកាលដោយបាតដៃទទួលក្រោយរបូតគ្រប់ពានទាំងអស់នៅរដូវកាលនេះ៕

អត្ថបទ៖ វីរ័ត្ន