២គ្រាប់នាំមុខរបស់ Ronaldo និង Bale នៅតែមិនអាចឲ្យ Real ឈ្នះ Villareal

  • 2018-05-20 01:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានប្រកួតបិទរដូវកាល La Liga របស់ខ្លួនដោយបានត្រឹមស្មើ Villareal ២ទល់២ប៉ុណ្ណោះបើទោះជាខំនាំមុខ ២ - ០ មុនក៏ដោយ។

ការប្រកួតនៅកីឡដ្ឋាន Estadio de la Cerámica កាលពីយប់មិញ Bale បានស៊ុតគ្រាប់ទីមួយឲ្យ Real នៅនាទី ១១ មុនពេលដែល Ronaldo បន្ថែម១គ្រាប់ទៀតនៅនាទី៣២ ធ្វើឲ្យក្រុមភ្ញៀវនាំមុខ ២ទល់នឹង០ នៅវគ្គទីមួយ។

យ៉ាងណានៅវគ្គទីពីរនាទី៧០ Martínez ដែលខ្ចីជើងពី Jiangsu Suning បានតាមឲ្យ Villareal បានមួយគ្រាប់វិញ ហើយខ្សែបម្រើ Castillejo Azuaga បានបន្ថែម១គ្រាប់ទៀតនៅនាទី៨៥ឲ្យម្ចាស់ផ្ទះវាយបកតាមស្មើនៅសប្ដាហ៍ចុងក្រោយ។

ជំនួបនេះ Zidane បានដាក់កីឡាករជម្រើសដំបូងសឹងទាំងអស់ដើម្បីត្រៀមលក្ខណ:ប៉ះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League សប្ដាហ៍ក្រោយនៅប្រទេសអ៊ុយក្រែន៕

ប្រភព៖ BBC   អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម