Bayern របូតពាន German Cup យ៉ាងគួរឲ្យស្ដាយក្រោមថ្វីជើង Frankfurt

  • 2018-05-20 01:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern munich បានបាត់បង់ឱកាសលើកពាន DFB-Pokal ឬ German Cup កាលពីយប់មិញក្រោយចាញ់ Eintracht Frankfurt ដោយលទ្ធផល ៣ទល់នឹង១។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ខ្សែបម្រើក្រូអាត Ante Rebić បានស៊ុតនាំមុខឲ្យ Frankfurt នៅនាទី១១ ប៉ុន្តែត្រូវ Lewandowski តាមស្មើបានវិញនៅនាទី៥៣។ យ៉ាងណានៅនាទី៨២ Rebić ដដែលបានក្លាយជាវីរបុរសដោយថែមបាន១គ្រាប់ទៀត មុនពេល Gacinovic ស៊ុតគ្រាប់ទី៣ជាបាល់ដាច់មាត់នៅនាទី ៩០+៦។

នេះគឺជាការឈ្នះ German Cup លើកដំបូងរបស់ Frankfurt គិតចាប់ពីឆ្នាំ១៩៨៨មក ដោយឡែក Bayern វិញធ្លាប់លើកពាននេះលើកចុងក្រោយក្នុងឆ្នាំ២០១៦៕

ប្រភព៖ Sky Sports   អត្ថបទ៖ វីរ័ត្ន