ចេញ​លក់​យូរ​ខែ​ហើយ​ iPhone X នៅ​តែ​ឈរ​លើ​គេ​ទៀត

  • 2018-05-20 02:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​បង្ហាញ​ពី​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ខែ​មីនា​ ត្រូវ​បាន​បង្ហាញ​ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​ Counterpoint Research កាល​ពី​ថ្មីៗ​នេះ។

iPhone X នៅ​តែ​បន្ត​ស្ថិត​នៅ​លើ​តំណែង​កំពូល​ ដោយ​មាន​ទីផ្សារ​ចំនួន​ ៣,៥% និង​តាម​ពី​ក្រោយ​ដោយ​ iPhone 8 Plus មាន​ទីផ្សារ​ ២,៣%។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​​ស្មាតហ្វូន​ Xiaomi បាន​​ស្ថិត​នៅ​តំណែង​លេខ​ ៣ ជា​លើក​ដំបូង​ ដោយ​មាន​ទីផ្សារ​ ១,៨% ជា​មួយ​ម៉ូដែល​ Redmi 5A។

​ម៉ូដែល​ទូរសព្ទ​ផ្សេង​ទៀត​ដែល​បង្ហាញ​មុខ​ក្នុង​របាយការណ៍​រួម​មាន​ ៖

  • Oppo A83 មាន​ ១,៨%
  • Galaxy S9 មាន​ ១,៦%
  • Galaxy S9+ មាន​ ១,៦%
  • iPhone 7 មាន​ ១,៦%
  • iPhone 8 មាន​ ១,៤%
  • Galaxy J7 Pro មាន​ ១,៤%
  • និង iPhone 6 មាន​ ១,២%

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង