Barca នឹងធ្វើពិធីលាធំមួយដល់ Iniesta នៅប្រកួតចុងក្រោយយប់នេះ

  • 2018-05-20 07:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹងលេងប្រកួតចុងក្រោយ La Liga ទល់នឹង Real Sociedad នៅយប់នេះវេលាម៉ោង ១និង៤៥នាទីរំលងអាធ្រាត្រ។

ក្រៅពីប្រកួតដើម្បីបង្គ្រប់កិច្ចក្នុងនាមជាក្រុមជើងឯក Barcelona នឹងធ្វើពិធីលាធំមួយដល់វីរបុរសរបស់ខ្លួន Andrés Iniesta បន្ទាប់ពីខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះសម្រេចចិត្តចាកចេញពីក្លឹបទៅបន្តអាជីពក្នុងលីគប្រទេសជប៉ុននៅរដូវកាលក្រោយ។

លេខ៨ធំៗ២ និងពាក្យ Infinit Iniesta (Iniesta ដែលមិនអាចកាត់ថ្លៃបាន) នឹងត្រូវលើកដោយអ្នកគាំទ្រទាំងអស់នៅកីឡដ្ឋាន Nou Camp ដើម្បីជូបដំណើរកីឡាកររបស់ខ្លួនដែលចំណាយពេលសឹងមួយអាជីពលេងឲ្យ Barcelona តាំងពីឆ្នាំ២០០២មកដល់២០១៨ ជួយក្លឹបឈ្នះពាន La Liga ៩ដង និងChampions League ៤ដង៕

ប្រភព៖ AS English   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម