Ed Sheeran ជះ​លុយ​ជាង​កន្លះ​លាន​ដុល្លារ​ ជីក​ស្រះ​ធម្មជាតិ​លម្អ​​សួន

  • 2018-05-20 08:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ed Sheeran បាន​ចំណាយ​ប្រាក់​ជាង​កន្លះ​លាន​ដុល្លារ ដើម្បី​ជួល​អ្នក​​ជំនាញ​ឲ្យ​ច្នៃ​ជីក​ស្រះ​ធម្មជាតិ​មួយ​ក្នុង​សួន​ច្បារ​របស់​លោក។

ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ការ​ជីក​ស្រះ​ ដោយ​សារ​តែ​រូប​លោក​ជា​មនុស្ស​ស្រឡាញ់​ធម្មជាតិ។ លោក​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ចង់​ហែល​ទឹក​ឲ្យ​មាន​លក្ខណៈ​ដូច​ក្នុង​តំបន់​ព្រៃភ្នំ ​ធម្មជាតិ ទើប​លោក​ចង់​ឲ្យ​ក្ដី​ស្រមៃ​នេះ​ក្លាយ​ជា​ការ​ពិត​ក្នុង​សួន​ច្បារ​របស់​លោក​ផ្ទាល់។

បើ​តាម​ប្រភព​មួយ​បាន​និយាយ​ថា៖ "បច្ចុប្បន្ន​នេះ តារា​ល្បី​ៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សម្រស់​ធម្មជាតិ​ពណ៌​បៃតង ហើយ​ចំពោះ​ស្រះ​ជីក​បែប​ធម្មជាតិ​ អាច​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​រក​អាង​ទឹក​បែប​ធម្មជាតិ​ដោយ​គ្មាន​សារជាតិ​គីមី។ ប៉ុន្តែ​ប្រាកដ​ណាស់ ស្រះ​លក្ខណៈ​ធម្មជាតិ​បែប​នេះ​គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន​លើស​លុប"៕ ​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា