ស្ងាត់ៗ Huawei ចេញ​ម៉ូដែលថ្មី Y5 Prime សេរ៊ី​ឆ្នាំ ២០១៨

  • 2018-05-21 03:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ពុំ​មាន​ការ​ប្រកាស​ធំ​ដុំ ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​ដាក់​បន្ថែម​ដោយ​ស្ងាត់ៗ​នូវ​ម៉ូឌែល​ថ្មី Y5 Prime សេរ៊ី​ឆ្នាំ ២០១៨ លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ជាមួយ​នឹង​ការ​បង្ហើប​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មួយ​ចំនួន។

ម៉ូឌែល​នេះ​មាន​វិមាត្រ​ខ្លួន ១៤៦,៥ x ៧០,៩ x ៨,៣ ម.ម អម​ទម្ងន់​ខ្លួន​ស្រាល ១៤២ ក្រាម អេក្រង់​កម្រិត HD+ ទំហំ ៥,៤៥ អ៊ីញ ​ប្រើ RAM 2GB ជាមួយ​អង្គ​ផ្ទុក 16GB។ អាច​ប្រើប្រាស់​ស៊ីម​ពីរ បន្ថែម microSD មួយ ប្រភេទ​ប្រអប់​ស៊ីម DRA-L22 ខុស​ពី DRA-L02 អាច​ប្រើ​បាន​តែ​មួយ​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ​តាម​ការ​លេចលឺ​កន្លង​ទៅ Y5 Prime សេរ៊ី​ថ្មី នឹង​បំពាក់​នូវ​អង្គ​គណនា CPU Quad-Core រត់​នៅ​ល្បឿន 1.5GHz បន្សំ​នឹង​ឈីប Snapdragon 450 ផ្អែក​តាម​ការ​ទស្សន៍ទាយ​ពី​អ្នក​ជំនាញ។ ផ្នែក​កាមេរ៉ា​ក្រោយ​ទំហំ 13MP និង​ខាង​មុខ 5MP អាច​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោ Face Unlock ដំណើរការ​លើ Android 8.1 ខណៈ​ថាមពល​ថ្ម ៣ ០២០mAh អាច​ចាក់​ចម្រៀង​បាន ៦២ ម៉ោង និង​វីដេអូ​បាន ១៣ ម៉ោង​រៀងរាល់​ការ​សាក​មួយ​ពេញ​ម្តង។

ដំណឹង​ល្ហិចល្ហៀង​អាច​មក​ជាមួយ​ពណ៌​ខ្មៅ ខៀវ និង​ទឹក​មាស ប៉ុន្តែ​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់​លើ​ទីផ្សារ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា