គ្រាន់​តែ​បាត់មេធំមួយ ភាគហ៊ុន Baidu ធ្លាក់​ចុះ ៩ ភាគរយ​

  • 2018-05-21 06:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រុមហ៊ុន Baidu បាន​ប្រកាស​ថា​ COO ​លោក Qi Lu នឹង​សម្រេច​លាលែង​ពី​តំណែង​ក្នុង​ខែ​កក្កដា ក្រោយ​ចូល​បម្រើ​ការ​បាន​មិន​ទាន់​ដល់ ២ ឆ្នាំ​ពេញលេញ​ក្នុង​មុខងារ​ដ៏​ធំ​នេះ។ ភ្លាម​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដល់​ទៅ ៩ ភាគរយ​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​សេចក្តី​ប្រកាស​បាន​ធ្វើ​ឡើង។

រូបតំណាងលោក Qi Lu

ការ​ផ្លាស់ប្តូរ​ក៏​ជា​ការ​បាត់បង់​ដ៏​ធំធេង​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​នៅ​ស្រុក​ចិន ដែល​កំពុង​ប្រកួតប្រជែង​ជាមួយ​អាមេរិក​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បច្ចេកវិទ្យា Artificial Intelligence។ ក្រុមហ៊ុន Baidu បាន​ទាក់ទង​ឲ្យ​លោក Lu មក​បម្រើ​ការ​អម​តំណែង CEO លោក Robin Li កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ ខណៈ​គ្រា​នោះ​លោក​បម្រើ​ការ​ជា​អនុ​ប្រធាន​ប្រតិបត្តិ​នៅ Microsoft ទទួល​បន្ទុក​លើ​ការ​អភិវឌ្ឍ​កម្មវិធី Office ក្រោយ​ពេល​ធ្លាប់​បម្រើ​ការ​នៅ​ក្រុមហ៊ុន IBM និង Yahoo។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក Li មាន​ប្រសាសន៍​ថា៖ "កន្លង​មក​យើង​បាន​ឃើញ​ភាព​វិជ្ជមាន​ជា​ច្រើន​នៅ Baidu ចាប់​តាំង​ពី Qi មក​ចូលរួម​ក្នុង​ឆ្នាំ​ទៅ ពិសេស​បំផុត​លោក​មាន​ការ​ប្តេជ្ញា​ចិត្ត និង​យល់ច្បាស់​ពី​បច្ចេកវិទ្យា​និង​អាជីវកម្ម។

ឆ្លើយតប​មក​វិញ​របស់​លោក Lu បាន​បញ្ជាក់​ថា​លោក​នឹង​ពុំ​បម្រើ​ការ​ពេញ​ម៉ោង​ក្នុង​ប្រទេស​ចិន​ទៀត​នោះ​ទេ ក៏​ដោយ​សារ​បញ្ហា​បុគ្គល​និង​គ្រួសារ ហើយ​ចំណាយ​ពេល​ច្រើន​ជាង​នេះ​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ធ្លាក់​មក​តំណែង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល ទទួល​បន្ទុក​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជំនួស​វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា