មានហេតុផលទាំងនេះសោះ ទើប​បាន​ជា​ iPhone ទាក់ទាញជាង Android

  • 2018-05-21 01:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដឹង​ស្រាប់​ប្រព័ន្ធ​ Android មាន​ក្រុមហ៊ុន​ជាច្រើន​បង្កើត​ស្មាតហ្វូន​ និង​ប្រើប្រាស់​ ខណៈ​ iOS មាន​តែ​ផលិតផល​របស់​ Apple ដូចជា​ iPhone, iPad ទើប​អាច​ប្រើ​បាន​។

Android device ចេញ​ច្រើន​ទាំង​រូបរាង​ និង​មុខងារ​ ខណៈ​ iPhone ចេញ​តែ​ប៉ុន្មាន​ម៉ូដែល​ប៉ុណ្ណោះ​រាល់​ឆ្នាំ​។

១) ទាំង iOS និង Android មាន​កម្មវិធី​ច្រើន​ជាង​ ១ លាន​ក្នុង​ Store របស់​ខ្លួន​ តែ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​មាន​ទំនោរ​បង្កើត​សម្រាប់​ iPhone ជា​មុន​។ ឧទាហរណ៍​ កម្មវិធី​ Instagram ចំណាយ​ពេល​ ២ ឆ្នាំ ទើប​មាន​លើ​ Android ក្រោយ​ចេញ​សម្រាប់​ iPhone។

២) Android device មាន​ Bloatware ច្រើន​ ដែល​ចំណាយ​ Space និង​មេម៉ូរី​របស់​ទូរសព្ទ​ ខណៈ​កម្រ​ប្រទះ​លើ​ iPhone។ Bloatware ជា​កម្មវិធី​មិន​សូវ​មាន​អត្ថប្រយោជន៍​ ដំឡើង​ស្រាប់​ភ្ជាប់​ជាមួយ​ម៉ូដែល​ទូរសព្ទ​ ជា​ធម្មតា​មិន​អាច​លុប​បាន​។

៣) Android ក្រោយ​ប្រើ​បាន​មួយរយៈ​អាច​គាំង​ ខណៈ​ iPhone កម្រ​នឹង​កើត​មាន​។ Android មាន​ RAM ៣ ទៅ​ ៤ GB នៅ​តែ​គាំង​ ខណៈ iPhone មាន​ត្រឹម​ ១ GB តែ​មិន​សូវ​អី​។

៤) អ្នក​ប្រើ​ iPhone កម្រ​មាន​ការ​ផ្លាស់ប្ដូរ​ ខណៈ​ Android មាន​ជម្រើស​ច្រើន​លើ​ទីផ្សារ​ អាច​ថា​បង្ក​ផល​វិបាក​ក៏​បាន​ ភាព​ងាយស្រួល​ក៏​បាន​ក្នុង​ការ​ជ្រើសរើស​។ តែ​អ្នក​កាន់​ប្រើ​ iPhone មាន​អារម្មណ៍​ខ្លួន​កំពុង​ប្រើ​របស់​ទំនើប​ ទាន់​សម័យ​ ដែល​អ្នក​ផ្សេង​ឃើញ​ចង់​ប្រើ​ដែរ​។

៥) iOS device មាន​តិច​ម៉ូដែល​ ខណៈ​ Android device មាន​ច្រើន​ស្ទើរ​រាប់​ឈ្មោះ​មិន​អស់​។ iOS ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​លើ​ Device ខ្លួន​មាន​អាយុ​ ៣ឆ្នាំ​ មុន​ និង​ថ្មី​ៗ ខណៈ​ Android ត្រូវ​បង្ខំ​រង់​ចាំ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ផលិត​រុញ​ច្រាន​កំណែទម្រង់​ថ្មី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ techviral   ប្រែ​សម្រួល៖ ប៊ុនធឿន