មកពីអីចឹងតើ ​ទើប​ ពេជ្រ អា​វី​ហ្សា​​​ មិន​បាន​ថត​កុន​នឹងគេសូម្បី​មួយ​រឿង​

  • 2018-05-21 02:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ពេជ្រ អា​វី​ហ្សា​មិន​ធ្លាប់​ថត​ខ្សែ​ភាព​យន្ត​បាន​មួយ​រឿង​ណា​ឡើយ តាំង​ពី​ចូល​សិល្បៈ​មក មិន​ថា​រឿង​ដុំ​ឬ​រឿង​ភាគ​នោះ​ទេ។ មូល​ហេតុ​នេះ​ត្រូវ​បាន​ម្ចាស់​សា​ម៉ី​ខ្លួន​ ទម្លាយ​ថា​មក​ពី​កញ្ញា​ និយាយ​មិន​សូវ​ច្បាស់​ ។

​​ក្នុង​ជី​វភាព​ប្រចាំ​ថ្ងៃ​ អាវី​ហ្សា​ប្រាប់​ថា​និយាយ​ច្បាស់​បាន​ធម្មតា ​ប៉ុន្តែ​សម្រាប់​ការ​ថត​ខ្សែ​ភាព​យន្ត​វិញ​តារា​រូប​នេះ​ហាក់​មិនសូវ​មាន​ទំនុក​ចិត្ត​លើ​ការ​បញ្ចេញ​សូរសៀង​នោះ​ទេ​ ព្រោះ​បញ្ចេញ​សំឡេង​​ពាក្យ​ខ្មែរ​មួយ​ចំនួន​មិនសូវ​ច្បាស់។​

កាល​ពី​​​​ខួប​កំណើត​គម្រប់​អាយុ​២៩​ឆ្នាំ​របស់​ខ្លួន វី​ហ្សា​បញ្ជាក់៖ "បើ​ឲ្យ​ខ្ញុំ​និយាយ​សាមញ្ញ​ៗ​ចឹង​បាន ខ្ញុំ​និយាយ​ច្បាស់​ធម្មតា។ ​​តែ​បើ​និយាយ​ជា​សាច់​រឿង​តាម​ប៉ា​រ៉ូ​រឿង​ ខ្ញុំ​និយាយ​មិន​សូវ​ច្បាស់​ទេ ទើប​មិន​ហ៊ាន​ថត​"។​​

កូន​កាត់​សែ​ស្រ​លាយ​ចិន​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​ទាក់​ទង​មក​ជា​ហូរហែ​ ព្រោះ​ឃើញ​​ទេព​កោសល្យ​និង​សម្រស់​ស្រស់​ស្អាត​ តែ​កញ្ញា​បដិសេធ​ដោយ​សំអាង​លើ​ហេតុ​ផល​ខាង​លើ។​

តារា​និយម​ភាព​ស៊ិច​ស៊ី​រូប​នេះ​ទទួល​ថត​តែ ​MV ថត​ស្ពត​ និង​ការងារ​សិល្បៈ​មួយ​ចំនួន​ លើក​លែង​តែ​ថត​ខ្សែ​ភាព​យន្ត​ប៉ុណ្ណោះ៕​​

​​​​​

អត្ថបទ៖ លឹម សុនា