ស្រ្តីអនាថាដេកស្លាប់ម្នាក់ឯង ទាំងសល់លុយក្នុងធនាគារ ជាង១លានដុល្លារ

  • 2018-05-21 02:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​អនាថា​គ្មាន​ផ្ទះ​សម្បែង​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ដំណេក​របស់​ខ្លួន ​ត្រូវ​គេ​រក​ឃើញ​ថា សល់​លុយ​ជាង ១លាន​ដុល្លារ​នៅ​ក្នុង​ធនាគារ និង លុយ​សុទ្ធ​រាប់​ពាន់​ដុល្លារ​ទៀត លាក់​ទុក​នៅ​ក្នុង​ថង់​ខ្មៅ។

អ្នកស្រី Fatima Othman

ប៉ូលិស​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ស្រ្តី​ជា​ជន​ពិការ ឈ្មោះ Fatima Othman បន្ត​រស់​នៅ​យ៉ាង​តោកយ៉ាក ខណៈ​មាន​លុយ​រាប់​លាន​ដុល្លារ​បែប​នេះ។ អ្នកស្រី Fatima ដែល​រស់​នៅ​ស្រុក Ain Al-Zahab ក្រុង Akkar ប្រទេស​លីបង់ ​ត្រូវ​បាន​ប៉ូលិស និង​អ្នក​រស់​នៅ​ទី​នោះ​ស្គាល់​សឹង​គ្រប់គ្នា ប៉ុន្តែ​មិន​ធ្លាប់​គិត​សោះ​ថា អ្នក​ស្រី​សល់​លុយ​ច្រើន​បែប​នេះ។

ក្រុម​មន្រ្តី​ប៉ូលិស​បាន​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​អ្នក​ស្រី ដោយ​រក​ឃើញ​ថង់​ខ្មៅ​ចំនួន ២ ដែល​មាន​ផ្ទុក​លុយ​សុទ្ធ​ជាង ៣ពាន់​ដុល្លារ និង សៀវភៅ​ធនាគារ​ក្នុង​ស្រុក​មួយ ដែល​មាន​លុយ​សន្សំ​ជាង ១លាន​ដុល្លារ។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់​មាន​ឈ្មោះ​ថា Joseph Musallem បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​អ្នក​ស្រី Fatima មិនមែន​ជា​រឿង​ឃាតកម្ម​ឡើយ ដោយ​បន្ថែម​ថា ស្រ្តី​វ័យ​៥២ឆ្នាំ​រូប​នេះ​បាន​គាំង​បេះដូង​ស្លាប់​នៅ​ពេល​ដេក​លក់៕

ចុច​អាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង