រំភើប! ឆាយ​ វីរៈ​យុទ្ធ ​​បង្ហាញ​អារម្មណ៍​ពិត​ចំពោះភរិយានៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​

  • 2018-05-21 03:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ ២១ឧសភា នេះ​គម្រប់​ខួប​​មួយ​ឆ្នាំ​​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង ​ឆាយ ​វីរៈ​យុទ្ធ ​និង​​ភរិយា អ្នក​នាង​សែ ចាន់​ឌី​។ លោក​បាន​បង្ហើ​សំនៀង​ដែល​និយាយ​ពី​សំណួរ​ដែល​លោក​ត្រូវ​ឆ្លើយ​ជា​មួយ​ភរិយា​ជា​​ប្រ​ចាំ​ និងពី​អារម្មណ៍​ពិត​របស់​ខ្លួន​។

តាម​ការ​ឲ្យ​ដឹង​ពី​ភរិយា​លោក ​ឆាយ ​វីរៈ​យុទ្ធ​​ អ្នក​នាង សែ​ ចាន់​ឌី ថា​ អ្នកនាង​តែង​បទ​ «ស្រឡាញ់​គ្នា​រហូត​ក្លាយ​ជា​យាយ​តា» គឺ​ដើម្បី​រម្លឹកដល់​ខួប​១ឆ្នាំ​នៃ​ជីវិត​គូ​របស់​អ្នក​នាង​។ អ្នកនាង​ថា បទ​នេះ​ក៏​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​​ស្វាមី​នាង​​ ដែល​ពិបាក​ឆ្លើយ​នឹង​សំំណួរ​ថា​ស្រឡាញ់​អូន​ទេ​ពេល​អូន​ចាស់​ទៅ​ របស់​អ្នក​នាង​។

អ្នក​នាង​បន្ត​ថា បទ​នេះ​ចង់​និយាយ​ពី​ក្តី​ស្រលាញ់​ និង​ភាពស្មោះ​ត្រង់​របស់​មនុស្ស​ប្រុស​ គឺ​មិន​ចូល​ចិត្ត​បង្ហាញ​លើ​ពាក្យ​សម្ដី​តែ​ចូល​ចិត្ត​បង្ហាញ​លើ​ទង្វើ​។ តាម​ជំនឿ​ជីវិត​គូ​បាន​ជួប​ជា​ប្ដី​ប្រពន្ធ​​ត្រូវ​ធ្វើបុណ្យ​ជាមួយ​គ្នា​ជា​ច្រើន​ទើប​អាច​ជួប​គ្នា អ្នក​នាង​ថា​ ស្វាមី​អ្នក​នាងចង់​ឲ្យ​ជីវិត​គូ​អ្នក​នាង​​ដើរ​ដល់​ចំណុច​មួយ​ដែល​គេ​ហៅ​ថា​​តាយាយ​​ ហើយ​បាន​ធ្វើ​បុណ្យ​រួម​គ្នា​ឲ្យ​ច្រើន​​។ ​

បទ​នេះ​និយាយ​ពី​សំណួរ​មួយ​ដែល​មនុស្ស​ស្រី​តែង​តែ​សួរ​ស្វាមី​ខ្លួន​ឯង គឺ​ថា​បង​ស្រលាញ់​អូន​អត់​? ពេល​ខ្លះ​មនុស្ស​ពិត​ជា​ធុញ​ក្នុង​ការ​ឆ្លើយ​ ប៉ុន្តែ​មនុស្ស​ស្រី​ពិត​ជា​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ថា​ស្រលាញ់​ណាស់​ ទោះ​ជា​ស្ដាប់​ច្រើន​ដ៏​យ៉ាង​ណា​ក៏​មិន​ធុញ​។

ក្នុង​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍ ១ឆ្នាំ​នេះ​អ្នក​នាង​ ចាន់ឌី​ ថា​មាន​ដែល​បទ​ចម្រៀង​មួយ​បទ​នេះ​តែ​ប៉ុណ្ណោះ​​ជា​ចំណង​ដៃ​ និងទៅ​វត្ត​ដើម្បី​កុសល​ជាមួយ​ស្វាមី​​៕ ​ ​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូបភាពផ្តល់សិទ្ធិដោយ អ្នកនាងសែ ចាន់ឌិ