ឡើងច្រៀងមិន​​បានប៉ុន្មាន ​​​​​​​​​​​​​​​​​​​​​​​ត្រូ​វ Simon បញ្ឈប់ តែបេក្ខជ​ននេះខំធ្វើរឿង១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូ​តបានប៊ូតុងមាស

  • 2018-05-21 04:27:42
  • ចំនួនមតិ

ចន្លោះមិនឃើញ

កម្មវិធី​ Britain's Got Talent បាន​វិល​មក​​ម្ដង​ទៀត​ក្នុង​សប្ដាហ៍​ថ្មី​ ដោយ​នាំ​មក​នូវ​បេក្ខភាព​សុទ្ធ​សឹង​ក្លាហាន​ឡើង​បញ្ចេញ​សមត្ថភាព​ជា​ច្រើន​នាក់។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ បេក្ខជន​អាយុ​ ២២ឆ្នាំ​ម្នាក់​មក​ពី​ប្រទេសវ៉ែល​ភាគ​ខាង​ជើង​ មាន​ឈ្មោះ​ Gruffydd Wyn បាន​ធ្វើ​ឲ្យ​ទាំង​គណៈ​កម្មការ​ និង​ទស្សនិកជន​គាំង​យោបល់​គ្រប់​គ្នា​ ក្រោយ​ចាប់​យក​វិញ្ញាសា​ច្រៀង​មក​សម្ដែង​ដល់​អ្នក​គ្រប់គ្នា​ទស្សនា។

ផ្អែក​តាម​វីដេអូ​ បេក្ខជន​រូបនេះ​ហាក់​ភ័យ​ញ័រ​បន្តិចបន្តួច​មុន​ដំបូង​ ហើយ​រហូត​ដល់​ពេល​ច្រៀង​ ក៏​ Gruffydd ជួប​ឧបសគ្គ​ដល់​ថ្នាក់​គាំង​ច្រៀង​លែង​ចេញ​មួយ​សន្ទុះ។ គណៈកម្មការ​ Simon ក៏​សម្រេច​ឲ្យ​ផ្អាកសិន ​​​ដើម្បីទុកពេល​ឲ្យ​បេក្ខជនរូបនេះ សម្រាក​បន្ធូរ​អារម្មណ៍​បន្តិច ទើបឲ្យ​ចាប់​ផ្ដើម​ម្ដង​ទៀត។

​អ្វីៗ​ស្រាប់​តែ​កើត​ឡើង​ធ្វើ​ឲ្យ​ភ្ញាក់​ ស្មានមិនដល់ ព្រោះ​ការសម្ដែង​ជាលើកទី ២​នេះ Gruffydd ប្រឹង​ស្រែក​ច្រៀង​ រហូត​អ្នក​ទស្សនា​ និងគណៈកម្មការ​ទាំង​ ៤ពីមុខ​ទប់​ចិត្ត​មិន​បាន​ងើប​ឈរ​ទះដៃ​សាទរ​គ្រប់គ្នា ពីទឹកដម​ដ៏​មាន​កម្លាំង​របស់​លោក។ ដោយសារ​ភាព​អស្ចារ្យ​នេះ​ បាន​ធ្វើ​ឲ្យ​ Gruffydd ទទួល​បាន​ប៊ូតុង​មាស​ភ្លាមៗ​ក្រោយ​ច្រៀង​ចប់៕

ទស្សនា​ទិដ្ឋភាព​រំភើប​នេះ​ដូច​ខាងក្រោម៖


អត្ថបទ៖ យី សុធារី